ធនាគារ វីង បរិច្ចាគថវិកាចំនួន ២០លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ
Daneth MechJUNE 23 2025

2

ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ២០ លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១២ នៅខេត្តសៀមរាប។ ថវិការសប្បុរសធម៌នេះ នឹងជួយពង្រឹងការគាំទ្រដល់ដំណើរ​ការ​ព្យាបាល​កុមារ​កម្ពុជា​ដោយឥត​គិតថ្លៃ។

ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ក្លាយជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់អាយុជីវិតរបស់​ក្រុមគ្រួសារ​ជាច្រើនទូទាំងប្រទេស​កម្ពុជា។ ដោយត្រូវចំណាយលើប្រតិបត្តិការប្រចាំឆ្នាំប្រមាណ ៦លានដុល្លារអាមេរិក មន្ទីរពេទ្យនេះបានផ្តល់សេវាថែទាំសុខភាព និងព្យាបាលកុមារប្រមាណ ប្រហែល ១00.000 នាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនមានជីវភាពខ្វះខាត។ ការបរិច្ចាគពីសាធារណជន ពិតជាមានសារៈសំខាន់ណាស់ដែលអនុញ្ញាតឱ្យមន្ទីរពេទ្យនេះអាចបន្តផ្តល់ការថែទាំ និងព្យាបាលកុមារដោយឥតគិតថ្លៃ។

3

1

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាកោតសរសើរ និងរំភើបចិត្តចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់កុមារដែលមកពីសហគមន៍ខ្វះខាត។ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមជាមួយយើងខ្ញុំក្នុងបេសកកម្មដ៏មានតម្លៃនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។ ទាំងអស់គ្នា យើងអាចរួមចំណែកអភិវឌ្ឍធនធានអ្នកដឹកនាំជំនាន់ក្រោយ ហើយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់សង្គមជាតិទាំងមូល។”

នេះ​គឺជា​ឆ្នាំ​ទី​៦ហើយ​ ដែល​ធនាគារ ​វីង ​បានចូលរួម​គាំទ្រ​បុព្វហេតុ​ដ៏ថ្លៃថ្លា​របស់​មន្ទីរពេទ្យ​អង្គរ។ បន្ថែមពីលើការបរិច្ចាគថវិកា ធនាគារ វីង ក៏បានប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ខ្លួន ដើម្បីជួយដល់យុទ្ធនាការរៃអង្គាសប្រាក់សម្រាប់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យកុមារអង្គរផងដែរ។

សាធារណជនទាំងអស់អាចចូលរួម​​ជួយ​សង្គ្រោះអាយុ​ជីវិត​កុមារ​កម្ពុជា​ តាមរយៈការ​បរិច្ចាគ​ថវិការជូនដល់​មន្ទីរពេទ្យកុមារអង្គរ​ ដោយគ្រាន់តែស្កេន វីង KHQR ខាងក្រោម។ រាល់ការបរិច្ចាគ មិនមានការគិតថ្លៃសេវាឡើយ ពីគ្រប់គណនីធនាគារក្នុងស្រុកទាំងអស់ ហើយចំនួនទឹកប្រាក់ទាំងស្រុងស់នឹងចូលទៅក្នុងគណនីធនាគារ​របស់មន្ទីរពេទ្យដោយផ្ទាល់។

Qr

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia