ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច(Sokimix) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩០ ដោយអ្នកឧកញ៉ា សុខ គង់ ដែលមានការិយាល័យធំៗលើទឹកដីរាជធានីភ្នំពេញ ចំណែកក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex ខណៈក្រុមហ៊ុនធំៗទាំង២នេះគឺជារបស់ខ្មែរផងដែរ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនស៊ូគីម៉ិច មិនត្រឹមតែបង្កើតបណ្តាញចែកចាយឥន្ធនៈដ៏រឹងមាំនៅទូទាំងប្រទេសប៉ុណ្ណោះទេ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនសូគីម៉ិច ថែមទាំងកំពុងតែរកស៊ីនៅមុខជំនួញទាំងនេះថែមទៀតផង៖
១. ប្រេងរំអិល
២. ហ្គាស LPG
៣. កៅស៊ូក្រាលថ្នល់
៤. ក្រុមហ៊ុនហ៊ុន គង់ហុង កាត់ដេរ
៥. ក្រុមហ៊ុន សុខា អូតែល
៦. សណ្ឋាគារសុខាឆ្នេរ ក្រុងព្រះសីហនុ
៧. សណ្ឋាគារ សុខាអង្គរ
៨. សណ្ឋាគារសុខាសៀមរាប
៩. សណ្ឋាគាររេស៊ីដង់ភ្នំពេញ
១០. សណ្ឋាគាររមណីយដ្ឋានឋានសួគ៌សុខា
១១. ក្រុមហ៊ុនបូកគោហ្វាម
១២. ក្រុមហ៊ុន សុខារៀលអ៊ីស្តេត
គួរបញ្ជាក់ថា សព្វថ្ងៃ សូគីម៉ិច គឺជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេ ដែលមានជើងហោះហើរដឹកប្រេងឥន្ធនៈផ្ទាល់ខ្លួន ហើយនឹងមានសមត្ថភាពគ្រប់គ្រងនាវាដឹកប្រេងរហូតដល់ ៤៦ម៉ឺនតោន។ហើយក្រុមហ៊ុនសូគីម៉ិច ក៏មានស្ថានីយស្តុកប្រេងចំនួន ៥ និងមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៤ ទីតាំង ខណៈយីហោមួយនេះគឺជារបស់ខ្មែរសុទ្ធសាធផងដែរ។
ជាមួយគ្នានោះដែរ ចំណែកក្រុមហ៊ុន កម្ពុជា តេលា គឺស្ថិតក្រោមការដឹកនាំអស់រយៈពេល ២ឆ្នាំ របស់លោកឧកញ៉ា អគ្គនាយក ឈុន អូន ក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះពី Kadimex ទៅជា កម្ពុជាតេលា វិញក្នុងឆ្នាំ ១៩៩៥ បើគិតមកដល់ពេលនេះ កម្ពុជាតេលា បានឈរជើងក្នុងវិស័យឥន្ធនៈនេះមានរយៈ ៣១ឆ្នាំមកហើយ។បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកម្ពុជាតេលា មានស្ថានីយស្តុកប្រេងធំៗចំនួន ២កន្លែងគឺ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ និងមានស្ថានីយលក់រាយប្រេងឥន្ធនៈសរុបចំនួន ១,៨៩៩ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែរីកចម្រើនជាមួយនឹងគម្រោងជួសជុល និងពង្រីកយ៉ាងច្រើនបន្ថែមទៀតនៅពេលខាងមុខផងដែរ។
ជាមួយគ្នានោះដែរ ក្រៅពីរកស៊ីវិស័យប្រេងឥន្ធនៈ ក្រុមហ៊ុនចាស់វស្សាតេលាកំពុងតែរកស៊ីរបរទាំងនេះថែមទៀតផង ដោយមុខរបរទាំងនោះមានដូចជា៖
១.ប្រេងរំអិល
២.ភ័ស្តុភារ
៣.អាហារ និងភេសជ្ជៈ
៤.ប្រេងខ្មៅ
៥.រោងចក្រប្រេងរំអិល
៦.សេវាប្រេងរំអិល
៧.ហ្គាស LPG
៨.កៅស៊ូថ្នល់
៩.ផែប្រេងឥន្ធនៈ
១០.ប័ណ្ណឥន្ធនៈ
១១.តេលាម៉ាត/តេលា ស៊ុបភើ ម៉ាត
គួរជម្រាបថា កាលពីកន្លងទៅក្រុមហ៊ុនកម្ពុជាតេលា បានសម្រេចធ្វើការកែសម្រួលបាវចនា និមិត្តសញ្ញា (LOGO) របស់ក្រុមហ៊ុនកម្ពុជាតេលា ពីអក្សរបរទេស “TELA POWER FOR ENERGY”ប្តូរមកជាខេមរភាសា «តេលា ជាទីទុកចិត្ត» ។ ហើយគោលបំណងធំបំផុតដែលក្រុមហ៊ុនកម្ពុជាតេលា ធ្វើការកែប្រែបាវចនានេះគឺក្នុងគោលបំណងចូលរួមលើកកំពស់អក្សរសាស្ត្រជាតិ (ខ្មែរស្រឡាញ់ជាតិខ្មែរ)៕