ក្រុមហ៊ុន ចតុមុខ សឺវីស បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមអ្នក ជីវិតខ្ញុំ"
Sreymom ChaJUNE 23 2025

ភ្នំពេញ, ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ – យើងសង្កេតឃើញថាប្រជាជនកម្ពុជាមានកំណើនកើនឡើង ក្នុងការចូលរួមជួយបរិច្ចាគឈាម​ តែទោះជាយ៉ាងណាក៍បរិមាណឈាមដែលទទួលបានអំពីការបរិច្ចាគនៅមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះជីវិតអ្នកជំងឺ បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ដូច្នេះ ក្រុមហ៊ុន ចតុមុខ សឺវីស បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមអ្នក ជីវិតខ្ញុំ" នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន។

Photo 2025 06 23 18 25 00

កម្មវិធីនេះមានគោលដៅប្រមូលឈាមដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរបស់ក្រសួងសុខាភិបាល ដែលជាអង្គការសំខាន់ក្នុងការចែកចាយឈាមទៅកាន់មន្ទីរពេទ្យនានា ជួយសង្គ្រោះអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពបន្ទាន់។ក្រុមហ៊ុន ចតុមុខ សឺវីស សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកដែលមានសុខភាពល្អ ឱ្យចូលរួមការបរិច្ចាគឈាមតាមលទ្ធភាព។ ការបរិច្ចាគឈាមមិនគ្រាន់តែជួយសង្គ្រោះជីវិតអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងអាចជាការធានាថា នៅពេលដែលខ្លួនអ្នកត្រូវការឈាមការព្យាបាល អ្នកក៏នឹងទទួលបានការគាំទ្រពីមជ្ឈមណ្ឌលដូចគ្នាផងដែរ។

Photo 2025 06 23 18 25 06

តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថានឹងអាចបំផុសគំនិត ឱ្យសាធារណជនមានការយល់ដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាម និងជម្រុញអោយមានការចូលរួមរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នេះ។ អ្នកបរិច្ចាគទាំងអស់ គឺជាវីរជនពិតប្រាកដ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។

Photo 2025 06 23 18 25 12

Photo 2025 06 23 18 25 18

Photo 2025 06 23 18 25 30

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia