មានផ្ទះជាប់ផ្លូវមុខមិនគួរទុកឲ្យទំនេរចោលទេ ខណៈ៣ ប្រភេទនេះសាកសមសម្រាប់ការរកស៊ីដើម្បីទាញចំណូល
Bunthoeun KoemJUNE 23 202538 views

ផ្ទះមិនត្រឹមតែជម្រកសម្រាប់ផ្តល់ភាពកក់ក្តៅនៅពេលគេងនិងការរស់នៅតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែផ្ទះក៏ជាទីកន្លែងដែលអាចបង្កើតជាប្រភពចំណូលបានផងដែរ ដោយសារបច្ចុប្បន្នមានបងប្អូនជាច្រើនដែលមានផ្ទះនៅផ្លូវមុខបានយកមកច្នៃជាកន្លែងរកស៊ី លក់អាហារ លក់ភេសជ្ជៈ និងជួលជាដើម។ តែក្នុងចំណោមនោះក៏នៅតែមានបងប្អូនយើងផ្សេងទៀតបានទុកមុខផ្ទះឲ្យទំនេរចោល ដោយមិនបានច្នៃអ្វីនោះទេ ហេតុដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារចាប់ក្រហមក៏សូមលើកយកនូវមុខរបរចំនួន ៣ ដែលអ្នកផ្ទះផ្លូវមុខអាចពិចារណាធ្វើបាន ប្រសិនបើធ្វើត្រូវបានចំណូលគ្រាក់ៗរាល់ថ្ងៃ របរទាំងនោះរួមមាន ៖

១.បើកជាតូបកាហ្វេ

បច្ចុប្បន្នការលក់កាហ្វេ  កំពុងតែរីកដុះដូចផ្សិត មានទាំងការបើកហាង និងតូបរទេះជាដើម ហេតុនេះហើយចំពោះអ្នកដែលមានផ្ទះជាប់ផ្លូវអាចសាកល្បងធ្វើបាន ដោយយើងអាចទៅរៀនជំនាញខ្លីដើម្បីយល់ដឹងពីបច្ចេកទេសឆុង និងរៀបចំ បន្ទាប់មកអាចយកមកលក់បាន បើយើងធ្វើឆ្ងាញ់នឹងមានភ្ញៀវកម្មង់ទិញអាចរកចំណូលបានរាល់ថ្ងៃ។

២.បើកជាម៉ាត ឬកន្លែងលក់គ្រឿងក្រអូប

ប្រសិនបើបងប្អូនមិនមានចំណាប់អារម្មណ៍ឬជំនាញទាក់ទងនឹងការឆុងកាហ្វេអាចងាកមកការលក់ជាគ្រឿងក្រអូប ឬបើកជាម៉ាតលក់ទំនិញចម្រុះវិញក៏បាន។ប្រសិនបើខ្វះទុនយើងអាចលក់ដំបូងនៅលើអនឡាញសិនក៏បាន បន្ទាប់ពីដើរហើយចាំបើកជាកន្លែងលក់ក៏បាន ព្រោះយើងអាចមានចំណូលបានពីរច្រកមានទាំងចំណូលផ្ទាល់ និងចំណូលតាមអនឡាញ។

៣.លក់ប្រភេទអាហារតាមផ្លូវ

ក្រៅពីការបង្កើតម៉ាត កន្លែងលក់ភេសជ្ជៈ បងប្អូនក៏អាចងាកមកចាប់របរលក់់អាហារតាមផ្លូវបានដែរ ពេលព្រឹកអាចលក់ជាបាយស្រូប និងអាហារសម្រន់សម្រាប់អ្នកធ្វើការពេលព្រឹក ចំណែកពេលល្ងាចយើងអាចជាការលក់ពងមាន់អាំង ប្រហិត ឬអាហារបែប Street Food ផ្សេងៗទៀតបាន។ការធ្វើបែបនេះថ្វីបើហត់បន្តិច ប៉ុន្តែវាក៏អាចចំណូលបានប្រចាំថ្ងៃសម្រាប់យើងដែរ ហេតុហើយសម្រាប់បងប្អូនដែលមានផ្ទះជាប់ផ្លូវ មានគេឆ្លងកាត់ជាប្រចាំនោះអាចពិចារណាធ្វើបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia