ឆ្លៀតរកចំណូលបន្ថែម! លោកស្រី ប្រាក់ លឹមហ៊ាងប្រាប់ពីរបៀបរកចំណូលពីលក់តាមអនឡញអំឡុងពេលធ្វើការពេញម៉ោង
Toeuy HongJUNE 23 202520 views

 

លោកស្រី ប្រាក់ លឹមហ៊ាង គឺអ្នកជំនាញហិញ្ញវត្ថុផ្ទាល់ខ្លួននិងជាគ្រូបង្គោលនៃក្រុមសន្សំប្រាក់នារីហើយក៏ជាអ្នកធ្វើការពេញម៉ោងផងដែរ។ ថ្វីត្បិតតែលោកស្រីមានការងារមួយច្បាស់លាស់ពិតមែនប៉ុន្ដែលោកស្រីតែងតែឆ្លៀតរកចំណូលបន្ថែមតាមរយៈការលក់នូវផ្លែឈើខ្មែ ម្ហូបខ្មែរធម្មជាតិនិងផលិតផលផ្សេងៗដែលជារបស់ខ្មែរ។ លោកស្រីតែងតែរំលែករឿងចាត់ចែងលុយកាក់និងរកចំណូលបន្ថែមអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ចំណូលធ្លាក់ចុះហើយមនុស្សជាប់បំណុលច្រើន។

ដូចដែលបានរៀបរាប់ខាងលើរួចហើយថាលោកស្រីគឺជាអ្នកធ្វើការពេញម៉ោងប៉ុន្ដែឆ្លៀតរកចំណូលបន្ថែមតាមអនឡាញ។ ខាងក្រោមនេះគឺជារបៀបដែលលោកស្រីរកចំណូលតាមអនាឡញតាមរយៈការលក់ដូរផ្លែឈើនិងម្ហូបអំឡុងពេលដែលលោកស្រីធ្វើការពេញម៉ោង។

. រៀបចំពេលវេលាផុសលក់

លោកស្រីថាអ្នកត្រូវរៀបចំពេលវេលាក្នុងការផុសលក់ដូចជាបើមានផេកអាចផុសលក់ក្នុងផេករបស់អ្នកប៉ុន្ដែបើអ្នកគ្មានផេកទេនោះ អ្នកអាចផុសនៅលើហ្វេសប៊ុលផ្ទាល់ខ្លួនរបស់អ្នក។ ចំពោះពេលវេលាផុសលក់ លោកស្រីផ្ទាល់ផុសអំឡុងម៉ោងដែលមិនប៉ះពាល់ការងារ។ ជាក់ស្ដែងលោកស្រីផុសពេលព្រឹកមុនចូលធ្វើការ ផុសពេលថ្ងៃម៉ោងសម្រាកបាយថ្ងៃ និងផុសពេលល្ងាចក្រោយចេញពីធ្វើការ និងថ្ងៃសៅរ៍អាទិត្យផងដែរ។

ជុំវិញការផុសលក់ដដែលនេះ លោកស្រីបង្ហើបថាអ្នកត្រូវផុសជាប្រចាំថ្ងៃ ២ទៅ៣ដងក្នុងមួយថ្ងៃដើម្បីរំលឹកអថិជនថាយើងនៅតែលក់ នៅតែមានផលិតផលលក់ហើយមានផលិតផលអ្វីខ្លះ។

២. ការរៀបចំការដឹកជូនភ្ញៀវ

ចំពោះការដឹកជញ្ជូនគឺយើងរៀបចំពេលល្ងាចដាក់ជូនភ្ញៀវហើយស្អែកទៅដល់ដៃភ្ញៀវឬក៏យើងឆ្លៀតពេលថ្ងៃត្រង់សម្រាកម៉ោងបាយ យើងអាចរៀបចំដឹកជូនអតិថិជនបានដោយខ្លួនឯងផ្ទាល់។ មួយវិញទៀតចំពោះការដឹកជូនភ្ញៀវ អ្នកត្រូវមានការសហការជាមួយភ្នាក់ងារដឹកជញ្ជូន មានដូចជាភ្នាក់ងារដឹកជញ្ជូនដែលដេកផ្លូវមួយយប់ ភ្នាក់ងារដឹកជញ្ជូនទាន់ចិត្តភ្លាមៗ ឬTuk Tukជាដើម។

 ត្រង់នេះលោកស្រីថាផលិតផលណាដែលអតិថិជនអាចរងចាំបាន យើងអាចរៀបចំដឹកជញ្ជូនពេលយប់ហើយស្អែកទៅដល់ដៃអតិថិជន។ ចំណែកផលិតផលណាដែលមិនអាចរងចាំបាន យើងអាចដឹកជូនភ្លាមៗដោយឲ្យម៉ូតូឌុបឬTuk Tukដឹកឲ្យភ្លាមៗឬភ្នាក់ងារដែលគេដឹកជញ្ជូនពេលព្រឹកអាចដល់ពេលល្ងាច។

. របៀបក្នុងការឆ្លើយតបជាមួយភ្ញៀវ

អ្នកត្រូវឆ្លើយតបជាមួយភ្ញៀវឲ្យបានឆាប់រហ័សនិងបានល្អប្រសើរក្នុងករណីផលិតផលនោះយឺតយ៉ាវឬមានបញ្ហាអ្វីមួយ។ លោកស្រីថាការឆ្លើយតបគឺពិតជាសំខាន់ណាស់ពេលអ្នកលក់អនឡាញ។ ទោះបីជាផលិតផលនោះយឺតឬយ៉ាងតែបើការឆ្លើយតបផ្ដល់ព័ត៌មានជូនអតិថិជនគឺពិតសំខាន់ណាស់។ ចំណុចនេះលោកស្រីចែករំលែកថាក្នុងការលក់អនឡាញ យើងត្រូវថ្លឹងថ្លែងអារម្មណ៍និងរកពេលវេលាល្អក្នុងការឆ្លើយតបព្រោះពេលខ្លះមានអារម្មណ៍មិនល្អ មានបញ្ហាស្រ្តេស ឲ្យប៉ះពាល់ដល់ការលក់របស់អ្នក ដូច្នេះបើអ្នកឆ្លើយតបពេលអារម្មណ៍មិនល្អ ឆ្លើយតបមិនល្អនឹងធ្វើឲ្យបាត់ម៉ូយខ្លះដែរ។

អ្វីដែលលោកស្រី ប្រាក់ លឹមហ៊ាងចែករំលែកខាងលើគឺជាគំរូល្អមួយក្នុងការរកចំណូលបន្ថែមពីការលក់ដូរផលិតផលខ្លះៗអំឡុងពេលយើងធ្វើការពេញម៉ោងដែលបងប្អូនអាចយកទៅអនុវត្តបាននៅក្នុងជីវិតជាក់ស្ដែង ហើយវាមិនពិបាកក្នុងការធ្វើនោះទេឲ្យតែអ្នកធ្វើតាមអ្វីដែលគាត់បានចែករំលែក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia