មែនទែនទៅមនុស្សមួយចំនួននៅតែមានចម្ងល់ក៏ដូចជាស្ទាក់ស្ទើរនៅក្នុងការវិនិយោគលើអចលនទ្រព្យដោយពិបាកសម្រេចចិត្ត ថាតើគួរវិនិយោគលើដី ឬលំនៅឋាន? ជាកាតពិតណាស់ ការវិនិយោគអចលនទ្រព្យ ទាំងពីរនេះ គឺមានភាពសាកសមសម្រាប់មនុស្សផ្សេងគ្នា។ តែទោះជាយ៉ាងណាក៏ដោយ តាមរយៈការប្រៀបធៀបជម្រើសទាំងពីរ យើងអាចផ្តល់នូវការយល់ដឹងខ្លះៗអំពីអ្វីដែលប្រសើរ សម្រាប់ការវិនិយោគលើដី ឬផ្ទះ។
យោងតាមដកស្រងចេញពីគេហទំព័ Commonfloor បានលើកពីហេតុផលធំៗមួយចំនួនដែលឱ្យការវិនិយោគលើដីធ្លីប្រសើជាងទិញអលនទ្រព្យឬរបស់ផ្សេងៗ៖
ការទិញដី ជាជម្រើសយ៉ាងសាកសមសម្រាប់អ្នកវិនិយោគវ័យក្មេង
ការវិនិយោគទាំងពីរមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។ ប៉ុន្តែជាទូទៅ ការវិនិយោគលើដីធ្លីត្រូវបានចាត់ទុកថាប្រសើរជាងទ្រព្យសម្បត្តិផ្សេងសម្រាប់មនុស្សដែលមានអាយុចន្លោះពី 30 ទៅ 45 ឆ្នាំ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលហេតុអ្វីបានជាវាដូច្នេះ?
តម្លៃដីបានឡើងថ្លៃជាប្រចាំ ហើយរំពឹងថានឹងឡើងថ្លៃបន្តបន្ទាប់ទៀត។ ការឡើងតម្លៃដីមានចំនួនទ្វេដងធៀបនឹងអចលនទ្រព្យផ្សេង ដោយសារតែគម្លាតតម្រូវការ និងការផ្គត់ផ្គង់។ ដូច្នេះ ដីនឹងផ្តល់ផលចំណេញច្រើនជាង។
ដើមទុនដំបូងដ៏ធំ បើសិនជាអ្នកវិនិយោគដើម្បីទិញផ្ទះ គឺអាចប្រែទៅជាការវិនិយោគមិនល្អ ប្រសិនបើអ្នកមិនអាចបង្កើតផលចំណេញល្អត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគទុនលើដីមានការចំណាយដើមទុនទាបជាងបើធៀបនឹងផ្ទះ។
និយាយពីតម្លៃនៃការថែទាំដីគឺទាបខ្លាំងណាស់បើប្រៀបធៀបទៅនឹងការចំណាយលើការថែទាំផ្ទះ។ អគារដែលអ្នកទិញនឹងចាស់ទៅតាមពេលវេលា ហើយបណ្តាលឱ្យមានការចំណាយលើការថែទាំខ្ពស់។ តម្លៃនៃការលក់យកចំណេញត្រឡប់មកវិញនៃអចលនទ្រព្យនេះអាចនឹងថយចុះ ដោយសាររូបរាងថ្មីរបស់វានឹងបាត់បង់។ចំពោះការលក់ដីនឹងមានភាពងាយស្រួលដោយសារតម្រូវការដីខ្ពស់ ដែលធ្វើឲ្យតម្លៃដីឡើងខ្ពស់ ប៉ុន្តែការលក់ផ្ទះ អគារ ក្នុងតម្លៃល្អបំផុតមិនមែនជាការងាយស្រួលនោះទេដោយសារតែតម្រូវការផ្សេងៗរបស់អតិថិជន។
ទោះជាយ៉ាងណាក៏ដោយ ត្រូវយកចិត្តទុកដាក់ ក្នុងពេលវិនិយោគលើដី
ធ្វើការត្រួតពិនិត្យជាមូលដ្ឋានលើកម្មសិទ្ធិ និងធ្វើការស្រាវជ្រាវឱ្យបានល្អ អ្នកវិនិយោគត្រូវតែលម្អិតអំពីដី និងម្ចាស់ដី មុននឹងទិញដីនោះ។ ទោះបីការវិនិយោគលើដីធ្លីជាប្រភពចំណូលដ៏ល្អក៏ដោយ សូមអ្នកធ្វើការគិតគូរឲ្យបានស៊ីជម្រៅ បើសិនជាចង់ជ្រើសយកជាការវិនិយោគចម្បងរបស់អ្នក ព្រោះវាក៏មានភាពងាយស្រួលក្នុងការលក់បានដោយងាយឡើយ។ ប្រាកដណាស់ ការវិនិយោគលើការទិញដី អ្នកត្រូវសម្លឹងមើលពីឱកាសសម្រាប់ពេលអនាគត ៣ ទៅ ៥ ឆ្នាំខាងមុខ ដោយរំពឹងថានឹងកើនតម្លៃ និងការអភិវឌ្ឍន៍ផ្សេងៗ៕