ក្រុមហ៊ុនប្រេងបារាំង TotalEnergies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារនៅកម្ពុជា
Bunthoeun KoemJUNE 22 2025107 views

យោងតាមការបញ្ជាក់ពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមហ៊ុនប្រេងបារាំង TotalEnergies បានបញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ ជំហរនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនបារាំងនេះ ត្រូវបានលើកឡើងដោយលោក Mehmet CELEPOGLU នាយករងក្រុមហ៊ុន TatalEnergies សម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ នៅក្នុងជួបពិភាក្សាការងារជាមួយឯកឧត្ដម។

509928472 1125550429605762 8543891435007430038 N

សូមជម្រាបថា ក្រុមហ៊ុន TotalEnergies ចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដំបូងក្នុងឆ្នាំ ១៩៩៣។ គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន បានបង្កើតបណ្តាញស្ថានីយ៍សរុបជាង ១០០ ទីតាំងហើយ។ ដោយក្នុងនោះ ៥៨ ស្ថានីយ៍ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៤៩ ស្ថានីយ៍ទៀតស្ថិតនៅតាមបណ្តាលខេត្ត។

ក្រៅពីប្រេងឥន្ធនៈសម្រាប់យានយន្ត TotalEnergies ក៏ផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ឧស្សាហកម្ម ប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងរំអិលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមស្ថានីយ៍ TotalEnergies ក៏មានហាង Bonjour ដែលជាហាងលក់ទំនិញរាយដ៏ល្បីល្បាញ ដែលមានចំនួនប្រមាណ ៥២ កន្លែងផងដែរ៕

511259963 1125550456272426 554204103056305976 N

509651288 1125550459605759 1066480080263788882 N

509444781 1125550472939091 5540599348271904700 N

510980247 1125550479605757 823539534322232778 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia