នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ អត្រាកំណត់តម្លៃពន្ធគយរបស់រដ្ឋបាល Trump លើការ នាំចូលទំនិញពីប្រទេសនានា ទៅកាន់សហរដ្ឋអាមេរិកនឹងចូលជាធរមានហើយ។ ក្នុងនោះចិនជាប់ជាប្រទេសមានអត្រាពន្ធនាំចេញទៅអាមេរិកខ្ពស់ជាងគេបំផុតក្នុងតារាង រហូត១០៤%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ទន្ទឹមនឹងនេះបើតាមទិន្នន័យពី Visual Capitalist បានឱ្យដឹងថាទំនិញលេចធ្លោសំខាន់ៗដែលចិននាំចូលទៅកាន់សហរដ្ឋអាមេរិក រួមមានផលិតផលអគ្គិសនី និងគ្រឿងម៉ាស៊ីន កុំព្យូទ័រ គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង យានជំនិះ និងឧបករណ៍ផ្សេងៗទៀត។ ចំណែកឯការនាំចេញទំនិញលេចធ្លោ របស់អាមេរិកទៅកាន់ប្រទេសចិនវិញគឺគ្រាប់ប្រេង និងគ្រាប់ធញ្ញជាតិ ព្រមទាំងយន្តហោះ គ្រឿងចក្រ និងឱសថ។
គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានដាក់ពន្ធគយឆ្លើយតបទៅមក លើប្រទេសចិនចំនួន៣លើករួចមកហើយ ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដោយលើកទីមួយមានចំនួន២៥% លើកទីពីរចំនួន៣៤% និងលើកទី៣កើនដល់១០៤%៕