យោងតាមទិន្នន័យថ្មីៗពី Bloomberg Billionaires Index បានបង្ហាញថា ចាប់តាំងពីដើមឆ្នាំ ២០២៥ មហាសេដ្ឋីចំនួន ៩នាក់ ក្នុងចំណោម ១០នាក់ នៃអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក បានបាត់បង់ទ្រព្យសរុបគិតជារួម ប្រមាណ ៣៧០ ពាន់លានដុល្លារ ព្រោះតែការប្រែប្រួលទីផ្សារ។
ក្នុងនោះមានដូចជា មហាសេដ្ឋី Elon Musk ២៩៨ពាន់លាន$ (ខាត -១៣៥ពាន់លាន$), Jeff Bezos ១៩៦ពាន់លាន$ (ខាត -៤២.៦ពាន់លាន$), Mark Zuckerberg ១៨៣ពាន់លាន$ (ខាត -២៤.៥ពាន់លាន$), Bernard Arnault ១៥០ពាន់លាន$ (ខាត -២៦.២ពាន់លាន$), Bill Gates ១៤៩ពាន់លាន$ (ខាត -៩.៤ពាន់លាន$), Larry Ellison ១៤៧ពាន់លាន$ (ខាត -៤៤.៩ពាន់លាន$), Larry Page ១៣៤ពាន់លាន$ (ខាត -៣៤.៧ពាន់លាន$) និងលោក Steve Ballmer ១២៦ពាន់លាន$ (ខាត -២០.៤ពាន់លាន$។
យ៉ាងណាមិញ មានតែមហាសេដ្ឋី Warren Buffett តែម្នាក់គត់ដែលអាចរកផលចំណេញបន្ថែមបានក្នុងគ្រាទីផ្សារកំពុងដាំក្បាលចុះ។ ចាប់តាំងពីដើមឆ្នាំ ២០២៥ ទ្រព្យសម្បត្តិរបស់លោកកើនឡើង ១១.៥ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសរុបកើនឡើងដល់ ១៥៤ ពាន់លានដុល្លារ ក្លាយជាអ្នកមានដាច់គេទី៤ លើលោក។
គួរជម្រាបផងដែរថា នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald J. Trump បានដាក់បង្ហាញនូវយុទ្ធសាស្ត្រផ្នែកពាណិជ្ជកម្មថ្មី ជាពិសេសការដំឡើងនៃអត្រាពន្ធនាំចូលខ្ពស់ ដែលបង្កឲ្យមានការធ្លាក់ចុះយ៉ាងគំហុកលើតម្លៃទីផ្សារភាគហ៊ុន និងទ្រព្យសម្បត្តិនៃមហាសេដ្ឋីកំពូលៗមួយចំនួន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook