បន្ទាប់ពីការប្រកាសច្បាប់ពន្ធគយនាំចេញនាំចូលថ្មី ដែលទើបដាក់ចូលជាធរមាននៅថ្ងៃនេះ បានធ្វើឲ្យតម្លៃទំនិញមួយចំនួនហក់ឡើងខ្ពស់ខ្លាំង នៅក្នុងទីផ្សារអាម៉េរិក។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន USA Today។
អ្នកវិភាគផ្នែកឧស្សាហកម្មអាហារលោក Phil Lempert បានបញ្ជាក់ទៅកាន់វិទ្យុ NPR យ៉ាងដូច្នេះថា៖ «ប្រហែលជាទំនិញប្រមាណ ៤០,០០០ ប្រភេទ ក្នុងផ្សារទំនិញអាម៉េរិកអាចរងផលប៉ះពាល់ពីពន្ធនាំចូលថ្មីៗនេះ។ ថ្វីត្បិតវាពុំមែនជាតម្លៃទាំងមូលនៃផលិតផលក៏ដោយ ប៉ុន្តែឧបករណ៍ ឬគ្រឿងផ្សំខ្លះៗក្នុងផលិតផលនោះបាននាំចូលក្នុងកម្រិតពន្ធខ្ពស់»។
លោក Phil Lempert បានបន្ថែមទៀតថា ទំនិញដែលអាចឡើងថ្លៃខ្លាំងភ្លាមៗមានដូចជា គ្រឿងសមុទ្រ, កាហ្វេ, ប្រេងអូលីវ, ទឹកខ្មេះ និងគ្រឿងទេសនាំចូល, ស៊ុត សាច់ជ្រូក និងសាច់គោនាំចូល, ផ្លែឈើ និងបន្លែខុសរដូវ ជាដើម។
គួរជម្រាបផងដែរថា គោលដៅនៃការដំឡើងពន្ធនាពេលថ្មីៗនេះរបស់ប្រធានាធិបតី Donald Trump គឺដើម្បីជំរុញការផលិតក្នុងស្រុក ដោយធ្វើឱ្យវាមានតម្លៃថ្លៃជាងមុនសម្រាប់ក្រុមហ៊ុនអន្តរជាតិក្នុងការដឹកជញ្ជូនផលិតផលទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook