Facebook គឺជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ កម្មវិធីនេះមានមុខងារពិសេសៗជាច្រើនដែលមិនខុសពីកម្មវិធីល្បីៗផ្សេងទៀតឡើយ ជាក់ស្តែងដូចជាកម្មវិធី Add Story ខណៈកម្មវិធីនេះអាចអោយអ្នកប្រើប្រាស់ Add Story បានរយៈពេល ២៤ ម៉ោង។ ទន្ទឹមនឹងនេះដែរ នាពេលកន្លងមកនេះក៏មានការភ្ញាក់ផ្អើលជាច្រើសនថាបើមាននរណាម្នាក់ថត Story & Profile របស់គេលើអេក្រង់ នោះ Facebook នឹងលោតសារឱ្យម្ចាស់បានដឹង។ តើរឿងនេះពិតទេ?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា Facebook មិនបញ្ជូនសារទៅឱ្យម្ចាស់គេដឹងនោះទេ នៅពេលដែលនរណាម្នាក់ព្យាយាមថតអេក្រង់ Story ឬ Profile Facebook របស់គេ ដូច្នេះហើយឈប់បារម្ភខ្លាចថាម្ចាស់គេដឹងទៀតទៅ។
តែទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក Zuckerberg នាកយកស្ថាបនិកក្រុមហ៊ុនមេតា បានឱ្យដឹងថា Facebook អាចនឹងបញ្ចេញមុខងារបែបនេះក្នុងពេលឆាប់ៗនេះ៕