គ្រាន់តែលិខិតមួយច្បាប់របស់ ស្ទីវ ចប ត្រូវគេហ៊ានទិញក្នុងតម្លៃ ២៥,០០០ដុល្លារ
ឡុង វឌ្ឍនៈJANUARY 15 2023402 views

តើអ្នកជឿទេថា​មានវត្ថុមួយចំនួន យើងរក្សាទុកវាកាន់តែយូរគឺវាកាន់តែមានតម្លៃ? ជាការពិតណាស់គឺវាអ៊ីចឹងមែន! ជាក់ស្ដែងបើទោះបីជាពេលនេះលោក ស្ទីវ​ ចប ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថាបនិកក្រុមហ៊ុន Apple និងក្រុមហ៊ុន Next នេះ ធ្លាប់បានសរសេរលិខិតស្នើសុំមួយច្បាប់ផ្ញើទៅកាន់លោក Del Yocam ដែលមកទល់នឹងពេលនេះ ក្រដាស ២សន្លឹកនោះមានតម្លៃរហូតដល់ទៅ ២៥០០០ដុល្លារឯនោះ។ ​មកទល់នឹងចំណុចនេះប្រហែលជាអ្នកកំពុងតែឆ្ងល់ថា តើលិខិតនោះជាអ្វីទៅ ទើបវាមានតម្លៃថ្លៃបែបនេះ?

តាមពិតទៅលិខិតមួយច្បាប់នោះគឺជាលិខិតដែលស្ទីវ ចប បានសរសេរជាពិសេសដើម្បីផ្ញើទៅឱ្យលោក Del Yocam ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាដ៏លេចធ្លោមួយរូបរបស់សហរដ្ឋអាមេរិក ដើម្បីស្នើឱ្យលោកមកកាន់តំណែងជា CEO នៅក្នុងក្រុមហ៊ុន Next ជំនួសលោក ព្រោះលោកគ្រោងនឹងឡើងទៅធ្វើជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះម្ដងវិញ។

ចំពោះសំណើរសុំនោះ គឺបានបញ្ជាក់ថា ក្រុមហ៊ុន Next ហ៊ានផ្ដល់ប្រាក់ខែរហូតដល់ទៅ ២៥០,០០០ ដុល្លារ បរិយាកាសធ្វើការងារល្អ និងហើយគាត់អាចមានសិទ្ធទិញភាគហ៊ុនមួយផ្នែករហូតដល់ទៅ ៦៦០,០០០ ហ៊ុន និងអាចទិញភាគហ៊ុនជាបន្តបន្ទាប់ផ្សេងៗទៀត។ ជាការឆ្លើយតប លោក Del Yocam បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា “ លើសពីបន្ទាត់ហត្ថលេខាគាត់បានសរសេរជាសំណេរដោយដៃថា ខ្ញុំសម្រេចចិត្តទទួលយកនូវការផ្តល់ជូនដ៏អស្ចារ្យនេះ”។

ក្រោយមានការផ្សព្វផ្សាយអំពីលិខិតមួយច្បាប់របស់ស្ទីវ ចប ត្រូវបានគេនាំគ្នានិយាយថា លិខិតដែលចុះហត្ថលេខាដោយ Steve Jobs គឺកម្របានឃើញណាស់ យើងបានធ្វើជំនួញអស់រយៈពេលជាង ៤០ ឆ្នាំហើយ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលយើងបានឃើញ។

មេរៀនដែលយើងអាចរៀនបានគឺ ការកសាងខ្លួនឯងឱ្យមានតម្លៃគឺពិតជាមានសារៈសំខាន់ណាស់។ នៅពេលដែលយើងមានតម្លៃ ទោះបីជាសមិទ្ធផល ឬរឿងរ៉ាវមួយចំនួនដែលជាប់ទាក់ទងជាមួយអ្នក នឹងត្រូវបានគេឱ្យតម្លៃផងដែរ។ មួយវិញទៀត អ្នកត្រូវមានភាពអត់ធ្មត់ឱ្យបានខ្ពស់ ព្រោះសមិទ្ធផលដែលអ្នកគិតថាមិនសូវមានតម្លៃនាពេលនេះ វាអាចនឹងមានតម្លៃកាន់តែថ្លៃនាគ្រាកន្លងផុតទៅកាន់តែយូរក៏ថាបាន៕ 

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9     

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia