ជំពាក់គេច្រើន ចង់សងឱ្យឆាប់អស់! នេះជារឿង៣ ដែលអ្នកត្រូវឈប់ជាបន្ទាន់ បើមិនចង់វណ្ឌកថែម
SOKLY SOOCTOBER 6 20222.8 K views

ជាប់ជំពាក់បំណុលគេ គឺប្រៀបដូចជាការរស់ក្រោមពពកខ្មៅងងឹត អ្នកប្រាកដជាខំរិះរកគ្រប់វិធីដើម្បីបានឈានជើងចេញពីចំណងមួយនោះឱ្យបានឆាប់។ ការចេញពីបំណុលបានលឿនគឺជារឿងល្អហើយ ប៉ុន្តែសូមពិនិត្យមើលរបៀបដើររបស់អ្នកផង ដើម្បីចៀសវាងឈានខុសធ្វើឱ្យពិបាកខ្លួនលើសដើម។ ពាក់ព័ន្ធនឹងការដកខ្លួនពីបំណុលនេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយករឿង៣យ៉ាង ដែលលោកអ្នកគួរតែបញ្ឈប់ជាបន្ទាន់ ប្រសិនបើចង់សងបំណុលគេឱ្យអស់លឿន។

,,,

១. មិនផ្លាស់ប្ដូរទម្លាប់ចំណាយ

តើអ្នកកំពុងតែចាយវាយតាមតែអំពើចិត្តមិនមានការតាមដានទេមែនទេ? រាល់ល្ងាចមានដែរផ្ទៀងផ្ទាត់វិក្កយបត្រចំណាយដែរឬទេ?​ ដឹងទេថារាល់ថ្ងៃនេះអ្នកចាយវាយទៅលើអ្វីខ្លះ? របស់ណាខ្លះចាំបាច់ របស់ណាមិនចាំបាច់? អ្វីខ្លះដែលអាចកាត់បន្ថយបាន? សូមពិនិត្យមើលការចំណាយរបស់អ្នកឡើងវិញ​ កាត់របស់ណាដែលមិនចាំបាច់ចេញឱ្យអស់ ដើម្បីកុំឱ្យបន្តខាតលុយពីមួយពេលទៅមួយពេល។

0cb626dc C06f 491b Bdf7 Df72cfa36372

២. ព្យាយាមសងបំណុលច្រើនក្នុងពេលតែមួយ

ដឹងច្បាស់ហើយថាបំណុលច្រើនច្រក ចុះហេតុអីបានជាអ្នកបង្ខំសងគ្រប់ច្រកក្នុងពេលតែមួយបែបនេះ។ ការធ្វើបែបនេះ អាចនាំឱ្យអ្នកវង្វេង និងងាកទៅណាក៏ឃើញច្រើន អស់ទឹកចិត្តស៊ូ លែងចង់បន្តសងទៀតក៏ថាបាន។

អ្នកគួរតែសរុបបំណុលដែលមាន ហើយបែងចែកវាចេញជាពី ទី១.បំណុលមានការប្រាក់ និងទី២.បំណុលគ្មានការប្រាក់។ បន្ទាប់មកព្យាយាមសងបំណុលណាដែលមានការប្រាក់ច្រើនជាងគេមុន និងសងជាបន្តបន្ទាប់តាមលំដាប់រហូតដល់អស់។

Saving Tips for Beginners

៣. មិនសន្សំលុយ

កំហុសសាមញ្ញ តែធ្ងន់ធ្ងរបំផុត ដោយសំអាងហេតុផលថា​រកលុយមកចាយសឹងមិនគ្រាន់ សងគេសឹងមិនគ្រប់ អ្នកក៏ទម្លាក់ការសន្សំចោល។ ជាក់ស្ដែងមិនថាស្ថិតក្នុងកាលៈទេសៈណាឡើយ ជាពិសេសពេលជាប់បំណុលបែបនេះ អ្នករឹតតែត្រូវឆ្លៀតសន្សំលុយ។ លុយសន្សំជាចំណែកសំខាន់ណាស់ ព្រោះបើអ្នកជួយបញ្ហាអ្វីមួយត្រូវការលុយ ហើយគ្មានលុយសន្សំ អ្នកច្បាស់ជាត្រូវខ្ចីបំណុលគេថែមទៀតមិនខាន។

សូមជម្រាបថាការជំពាក់បំណុលគេអាចមានមូលហេតុច្រើនយ៉ាង ប៉ុន្តែមូលហេតុធំបំផុតមួយគឺការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាហេតុនាំឱ្យមនុស្សភាគច្រើនវង្វេងមិនដឹងថា របស់ណាជាទ្រព្យ របស់ណាជាបំណុល ទើបជ្រុលខ្លួនជំពាកគេជុំទិសស្ទើរងើបលែងរួច។ ដូច្នេះចាប់ពីពេលនេះទៅ សូមរស់នៅដោយមានវិន័យ ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ រៀនគ្រប់គ្រងលុយកាក់ឱ្យបានល្អ រៀនសន្សំលុយជាប្រចាំ។ ការធ្វើបែបនេះអាចជួយឱ្យអ្នកឆាប់សងគេអស់ ហើយថែមទាំងអាចសល់លុយក្រោយពេលអស់ពីបំណុលថែមទៀតផង៕

អត្ថបទដោយ៖ សូ សុខលី

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia