តស៊ូណាស់! ប្រឹងលក់មីជាង ២១ឆ្នាំ បុរសខ្លាំងម្នាក់នេះអាចក្លាយជាសេដ្ឋីមានជាងគេបំផុតនៅវៀតណាម
ធី ស្រីល័ក្ខAPRIL 30 202551 views

លោក  Pham Nhat Vuong បច្ចុប្បន្នគឺជាសេដ្ឋីមានជាងគេនៅវៀតណាមដោយគាត់មានទ្រព្យសម្បត្តិប្រមាណ ៦.៧ពាន់លានដុល្លារឯណោះនៅក្នុងដៃ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺគាត់ចាប់ផ្តើមដំបូងត្រឹមជាអ្នកលក់មីធម្មតាតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn Express ។

 

ប្រភពខាងលើបានឱ្យដឹងថា ការខំប្រឹងរបស់គាត់ដោយផ្តើមពីអ្នកលក់មីរហូតក្លាយជាសេដ្ឋីបែបនេះមិនមែនកើតឡើយដោយសាររឿងចៃដន្យនោះទេ ពោលកាលពីអំឡុងឆ្នាំ១៩៩៣ លោក Vuong បានបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានស្រាវជ្រាវភូគព្ភសាស្ត្រម៉ូស្គូនៅប្រទេសរុស្ស៊ី ដោយលោកបានខ្ចីលុយឪពុកម្តាយនិងមិត្តភក្តិរបស់គាត់ដើម្បីចាប់ផ្តើមបើកហាងលក់មីតូចមួយនៅអ៊ុយក្រែន។

១៧

ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះគឺលោក Vuong ជាមនុស្សដែលរវាសនិងឆ្លាតវ័យខ្លាំងណាស់ ដោយកាលនោះលោកបានមើលឃើញឱកាសមួយគឺសេដ្ឋកិច្ចរបស់អ៊ុយក្រែនកំពុងជួបបញ្ហាដោយសារអតិផរណាខ្ពស់ និងកំណែទម្រង់សេដ្ឋកិច្ចយឺតដូច្នេះហើយលោកបានបង្កើតអាជីវកម្មមួយដោយបានចាប់ផ្តើមផលិតមីកញ្ចប់ក្រោមម៉ាកយីហោឈ្មោះថា "Mibina" ។

 

ជាមួយគ្នានោះដែរ ក្រោយពីបង្កើតយីហោមីកញ្ចប់នេះឡើងមកនៅឆ្នាំ ២០០៤ យីហោមី "Mibina" បានផ្ទុះខ្លាំងមែនទែនធ្វើឱ្យវាចូលរួមក្នុងចំណែកទីផ្សារអាហារនៅអ៊ុយក្រែនប្រមាណ ៩៧% ។ ដោយនៅក្នុងឆ្នាំ២០១០ លោកបានលក់ឧបករណ៍ Technocom ទៅឱ្យក្រុមហ៊ុន Nestle ក្នុងតម្លៃ ១៥០លានដុល្លារ។ បើទោះបីជាពីមួយថ្ងៃទៅមួយថ្ងៃអាជីវកម្មគាត់កាន់តែរីកដុះដាលយ៉ាងណាក៏ដោយក៏លោក Pham Nhat Vuong នៅតែបន្តវិនិយោគនៅប្រទេសវៀតណាមតាមរយៈភាគហ៊ុនរួមនៅក្នុងក្រុមហ៊ុនចំនួន២គឺ Vincom និង Vinpearl រហូតគាត់ក្លាយជាសេដ្ឋីដូចពេលបច្ចុប្បន្ននេះ។

១៨

គួរបញ្ជាក់ថា បច្ចុប្បន្នលោក Pham Nhat Vuong គឺជាប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនអចលនទ្រព្យ លក់រាយ និងការថែទាំសុខភាពធំមួយរបស់វៀតណាម ព្រមទាំងមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Vinhomes និង Vinpearl Land Nha Trang Resort, Vincom Center Ba Trieu Shopping Center និង Vincom Center Ho Chi Minh City ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia