រថយន្ដ FORD ចាប់ផ្ដើមផលិតនៅខ្មែរ (Made in Cambodia)  ខណៈនេះជាតម្លៃដែលក្រុមហ៊ុនដាក់លក់
Bunthoeun KoemAPRIL 27 202525.3 K views

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន RMA (Cambodia) បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិទៅលើលេខតួរថយន្តដែលបានផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia) នៅក្នុងរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បន្ទាប់ពីក្រុមហ៊ុនបាន​បន្ថែម​ទុនវិនិយោគ ២៦.៨ លានដុល្លារ និង​ធ្វើ​ទំនើប​កម្ម​លើ​សង្វាក់​ផលិតកម្ម​ កម្រិត Incomplete Knock-Down (IKD-1) ​ដោយ​ពង្រី​ករោងចក្រលើ​ផ្ទៃដី​រហូត​ដល់​​ ១២ ហិកតា។

 

492814366 994728049528548 3752595316999638878 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុន FORD មកកាន់ Business Cambodia នាពេលថ្មីៗនេះបានឲ្យដឹងថា ដំណើរការផលិតរថយន្ដនៅរោងចក្រក្នុងប្រទេសកម្ពុជានេះ គឺមាន ៣ ម៉ូដែលរួមមាន៖ រថយន្ដ FORD Ranger, រថយន្ដ FORD Everest និងរថយន្ដ FORD Territory។ សម្រាប់តម្លៃវិញក្រុមហ៊ុនធ្វើការដាក់លក់ទៅតាមម៉ូដែលផ្សេងៗគ្នាដូចខាងក្រោម៖

 

  • រថយន្ដ FORD Ranger XL តម្លៃ ៣៧ ៩០០ ដុល្លារ
  • រថយន្ដ FORD Ranger XLT តម្លៃ ៤៤ ៩០០ ដុល្លារ
  • រថយន្ដ FORD Ranger WILDTRAK តម្លៃ ៥៣ ៩០០ ដុល្លារ
  • រថយន្ដ FORD Everest TITANIUM តម្លៃ ៦៩ ៩០០ ដុល្លារ
  • រថយន្ដ FORD Everest SPORT តម្លៃ ៥៩ ៩០០ ដុល្លារ
  • រថយន្ដ FORD Territory DARK EDITION តម្លៃ ៤៣ ៩០០ ដុល្លារ
  • រថយន្ដ FORD Territory TITANIUM X តម្លៃ ៤២ ៩០០ ដុល្លារ។

 

Photo 2025 04 25 16 10 27

 

សូមជម្រាបថា សម្រាប់សង្វាក់ផលិតកម្មនេះ ក្រុមហ៊ុន FORD អាចមានសមត្ថភាពផលិតរហូតដល់ទៅ ១ ម៉ឺនគ្រឿងឯណោះនៅក្នុងមួយឆ្នាំ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់បានរថយន្ដដែលផលិតនៅស្រុកដើម្បីយកទៅប្រើប្រាស់ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗដូចខាងក្រោម៖

  • សាខាព្រះមុនីវង្ស 078 999 773​
  • សាខាទឹកថ្លា 095 939 939
  • សាខាទូលសង្កែ 078 935 935
  • សាខាជ្រោយចង្វារ 017 999 027
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883៕

 

493105833 994728209528532 2247705127787081076 N

492886540 994727202861966 67126948413717470 N

493001813 994729302861756 6758621971124998874 N

492845787 994727606195259 7864138627064212089 N

434b88fd Bc5a 42f5 A930 81902df52b96

492196202 994728672861819 4880265765442876706 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia