ត្រៀមម៉ាស៊ីនភ្លើង! នៅថ្ងៃទី២-៤ ខែឧសភា ភ្លើងអគ្គិសនីនៅតំបន់ទាំងនេះអាចនឹងមានការរអាក់រអួលហើយ
ធី ស្រីល័ក្ខAPRIL 30 20255.6 K views

ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន។ ដោយការងារនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនោះមានការរអាក់រអួលផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី០២-០៤ ខែឧសភា ឆ្នាំ២០២៥ ការរុះរើគន្លងខ្សែបណ្ដាញនេះមានដូចខាងក្រោម៖

១.ថ្ងៃសុក្រទី០២ ខែឧសភា ឆ្នាំ២០២៥: ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៣ម៉០០ នៅ

១-ខណ្ឌសែនសុខ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង(សាខាអូរដឹម)

 

២-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ ប.ត 1476 ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២(សាខាទួលពង្រ)

 

ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅ

 

១-ខណ្ឌដូនពេញ៖  តំបន់ភ្លើងលេខ ប.ត048, PT048 ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ (សាខាវត្តភ្នំ)

 

២-ខណ្ឌសែនសុខ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ឈ្មួញ(សាខាវត្តភ្នំ)

 

៣-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ ប.ត539, P024 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ (សាខាទួលពង្រ)។

 

២.ថ្ងៃសៅរ៍ទី០៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅ:

 

១-ខណ្ឌឫស្សីកែវ៖ តំបន់ភ្លើងលេខ P1891, P2386 ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ សង្កាត់ឫស្សីកែវ(សាខាវត្តភ្នំ)

 

២-ខណ្ឌមានជ័យ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣(សាខាទួលពង្រ)

 

៣-ខណ្ឌព្រែកព្នៅ៖ តំបន់ភ្លើងលេខ P3702, P4140 ស្ថិតនៅក្នុងសង្កាត់គោករកា(សាខាអូរដឹម)

 

៤-ខណ្ឌពោធិ៍សែនជ័យ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង ចោមចៅទី៣ សង្កាត់កាកាបទី២(សាខាអូរដើម)

 

៥- ខណ្ឌកំបូល៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទើរ សង្កាត់កំបូល សង្កាត់ កន្ទោក(សាខាអូរដឹម)។

 

៣. ថ្ងៃអាទិត្យទី០៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅ

 

១-ខណ្ឌជ្រោយចង្វារ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ(សាខាវត្តភ្នំ)។

២០២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia