លាហើយដុ.ល្លារ! ប្រទេសចំនួន១១ ប្រកាសឈប់ប្រើលុ.យដុ.ល្លារ ក្នុងឆ្នាំ២០២៥ ព្រោះមូលហេតុធំៗទាំងនេះ
Kan DaraAPRIL 24 202512.5 K views

មានប្រទេសចំនួន១១ បានប្រកាសជាផ្លូវការថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់លុយដុល្លារ ក្នុងប្រតិបត្តិការហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០២៥ តទៅ ខណៈសេដ្ឋកិច្ចអាម៉េរិកកំពុងជួបបញ្ហាផ្ទួនៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាម Union Rayo ចុះនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

 

ក្នុងនោះរួមមានប្រទេសដូចជា អាមេនី, អាសែបៃហ្សង់, បេឡារុស, កាហ្សាក់ស្ថាន, គៀហ្ស៊ីស្ថាន, ម៉ុលដាវ, រុស្ស៊ី, តាហ្ស៊ីគីស្ថាន, ទួគមេនីស្ថាន, អ៊ុយហ្សបេគីស្ថាន និងអ៊ុយក្រែន។ ចំពោះមូលហេតុនៃការឈប់ប្រើប្រាស់លុយដុល្លារព្រោះ ប្រទេសទាំងអស់នេះចង់ពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ កាត់បន្ថយឥទ្ធិពលសហរដ្ឋអាម៉េរិក និងចាប់ផ្តើមប្រតិបត្តិការជាមួយរូបិយប័ណ្ណជាតិដើម្បីមានឯករាជ្យសេដ្ឋកិច្ចច្រើនជាងមុន។

 

គួរជម្រាបផងដែរថា បើទោះបីបច្ចុប្បន្នពាណិជ្ជកម្មសកល ៨០% នៅតែប្រើដុល្លារ ប៉ុន្តែមានសញ្ញាបញ្ជាក់ថាអំណាចរបស់វាកំពុងចាប់ផ្តើមចុះខ្សោយហើយ។ ប្រធានផ្នែកស្រាវជ្រាវនៃធនាគារកំពូលរបស់សហរដ្ឋអាម៉េរិក J.P. Morgan លោកស្រី Joyce Chang បានលើកឡើងថា «រូបិយប័ណ្ណដុល្លារអាចនៅមានអំណាចក្នុងរយៈពេលខាងមុខបន្តិចទៀត ប៉ុន្តែវាមិនខ្លាំងដូចមុនឡើយ»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia