CDC អាមេរិកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤អត្រាកំណើតប្រជាជនគឺមានការកើនឡើង ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចបំផុតត្រឹម១% រាប់ចាប់តាំងពីឆ្នាំ១៩៧៩។ ទន្ទឹមនឹងការកើនឡើងតិចតួចនេះ រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានប្រកាសថាកំពុងគិតគូពិចារណា បង្កើតកម្មវិធីលើកទឹកចិត្តដល់ការបង្កើនអត្រាកំណើតសម្រាប់ប្រជាជនអាមេរិក។
តាមប្រភពពីទីភ្នាក់សារព័ត៌មាន The News York Times បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានជំរុញ ជនជាតិអាមេរិកាំងឲ្យរៀបការនិងមានកូនបន្ថែមទៀត ដោយក្នុងនោះស្រ្តីជាម្តាយដែលពរពោះនិងបង្កើតកូនម្នាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០០០ដុល្លារ។
បន្ថែមពីនោះនឹងមានការលើកទឹកចិត្តដោយការផ្តល់ អាហារូបករណ៍លើកម្មវិធី Fulbright ដែលជាផ្តល់មូលនិធិដោយរដ្ឋាភិបាលសម្រាប់ អប់រំស្ត្រីអំពីវដ្តរដូវរបស់ពួកគេ។
យ៉ាងណាមិញបើតាមអ្នកជំនាញនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា អត្រាកំណើតបានធ្លាក់ចុះសម្រាប់ក្មេងជំទង់ និងស្ត្រីវ័យក្មេង តែបែរជាមានការឡើងសម្រាប់ស្ត្រីក្នុងវ័យ៣០ និង ៤០ឆ្នាំ ដែលជាការឆ្លុះបញ្ចាំងអំពីស្ត្រីដែលបានបន្តការសិក្សា និងអាជីពមុនពេលព្យាយាមបង្កើតគ្រួសារនិងមានកូន។
ដោយអត្រានេះមានការប្រែប្រួលបន្ទាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិកជួបវិបត្តិ ក្នុងឆ្នាំ២០០៧-២០០៨ ប៉ុន្តែបានកើនវិញតិចតួចបំផុតចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ន៕