អបអរសាទរ​ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប
Hang ChhenglyAPRIL 24 2025

ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក មានសេចក្តីសោមនស្សរីករាយសូមប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្របខណ្ឌសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សាស្ត្រាចារ្យ និស្សិត និងសហគមន៍ទាំងមូលដូចខាងក្រោមនេះ៖

1.cm2.cmអត្ថប្រយោជន៍ពិសេសសម្រាប់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិត

ក្រោមអនុស្សរណៈនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក សូមផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ១០% ជូនដល់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបង្ហាញកាតនិស្សិត ឬកាតបុគ្គលិក នៅតាមសេវាកម្មជាច្រើនដូចជា៖

3.cmរោងភាពយន្ត - បញ្ចុះតម្លៃ ១០%

  • រោងភាពយន្ត Legend សែនសុខ ម៉ល
  • រោងភាពយន្ត Legend ណូរ៉ូ លេន
  • រោងភាពយន្ត Legend by Ize ២៧១ មេហ្គា ម៉ល
  • 4.cmកន្លែងកំសាន្ត - បញ្ចុះតម្លៃ ១០%

    • Neo Go-Kart នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល
    • សួនកំសាន្តកុមារ Doozii នៅជាន់ទី៣ ផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល
    • សួនកំសាន្តកុមារ Super Doozii នៅជាន់ទី៣ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល

    5.cmភោជនីដ្ឋាន - បញ្ចុះតម្លៃ ១០%

    នៅផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល៖

    • ភោជនីដ្ឋាន ផ្កាខ្ញី
    • បងក្រេប
    • ស្តេកក្លឹប
    • ហ្វូត ផាក

    នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល៖

    • ហ្វូត ផាក
    • ខេមបូឌា ម៉ាស្ទ័រក្រាហ្វ មីក្រូប្រ៊ូវើរី
    • ផារ៉ាដាយ ដាយនើសធី

    ហាងលក់សម្លៀកបំពាក់ - បញ្ចុះតម្លៃ ១០%

    • ហាង Paul Smith
    • ហាង Karl Larger Field
    • ហាង Moschino Jean

    ឱកាសការងារ និងកម្មសិក្សា

    ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះជំនាញរបស់និស្សិត ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក នឹងផ្តល់ឱកាសការងារ និងកម្មសិក្សាជូននិស្សិតដែលកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាហើយ ក្នុងក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ក្រោមក្រុមហ៊ុន ជីប ម៉ុង គ្រុប។6.cm

    កិច្ចសហការលើសេវាពិនិត្យសុខភាព

    ក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប នឹងសហការផ្តល់កញ្ចប់ពិនិត្យសុខភាពពិសេសដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ភាគីទាំងពីរនឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហការជាពេទ្យដៃគូលើសេវាពិនិត្យសុខភាពផ្សេងៗទៀត។7.cm8.cm

    កិច្ចសហការលើផ្នែកអប់រំ

    ភាគីទាំងពីរនឹងរៀបចំឱ្យនិស្សិតទៅទស្សនាចង្វាក់ផលិតកម្ម និងអាជីវកម្មទាំងអស់ និងរៀបចំសកម្មភាពអប់រំ ព្រឹត្តិការណ៍សហប្រតិបត្តិការ ដើម្បីបង្កើនបទពិសោធន៍ការងារជាក់ស្តែងដល់និស្សិត។ ក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បង្ហាញ និងចែកចាយសម្ភារៈទីផ្សារ ដូចជាខិត្តប័ណ្ណ កូនសៀវភៅ និងផ្ទាំងពាណិជ្ជកម្មនៅក្នុងបរិវេណរបស់ខ្លួន។

    អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានសុពលភាពរយៈពេលបី (៣) ឆ្នាំ។

    9.cm10.cm

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia