“ឥឡូវនេះ អតិថិជនអាចទទួលបានប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ញើប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក។”
រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយ MoneyGram ដែលជាបណ្តាញទូទាត់ប្រាក់ជាសកលឈានមុខគេ។ កិច្ចសហការនេះនឹងជួយបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាព រហ័ស និងងាយស្រួលក្នុងការផ្ញើ និង ទទួលប្រាក់ ពីមនុស្សជាទីស្រលាញ់ និងដៃគូអាជីវកម្មនៅទូទាំងពិភពលោក ។ សេវាផ្ទេរប្រាក់ MoneyGram មានផ្តល់ជូននៅតាមសាខាទាំង ៥១កន្លែង របស់ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំង២៥ រាជធានី និងខេត្ត ក្នុងប្រទេសកម្ពុជា។
អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទេរប្រាក់យ៉ាងឆាប់រហ័សរបស់ MoneyGram ដោយដកបានភ្លាមៗដោយមិនរង់ចាំយូរ។ បណ្តាញដ៏ទូលំទូលាយរបស់ MoneyGram ភ្ជាប់ប្រទេស និងដែនដីជាង ២០០ តាមរយៈទីតាំងភ្នាក់ងារជាង ៤៨០.០០០ កន្លែង និងទីកន្លែងឌីជីថល (digital endpoints) ចំនួន ៥ ពាន់លាននៅជុំវិញពិភពលោក។
លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានថ្លែងថា៖ "យើងប្តេជ្ញាផ្តល់ជូនសេវាផ្ទេរប្រាក់ដែលមានតម្លៃសមរម្យ និងប្រកួតប្រជែង សម្រាប់ការផ្ទេរប្រាក់នៅទូទាំងពិភពលោក។ អតិថិជនរីករាយជាមួយនឹងការមិនគិតថ្លៃសេវា នៅរាល់ពេលមកទទួលប្រាក់ផ្ទេរតាមរយៈ MoneyGram នៅតាមគ្រប់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលអតិថិជននឹងទទួលបានបទពិសោធល្អ ក្នុងការទទួលប្រាក់ផ្ទេរពីក្រៅប្រទេស។ ដំណើរការទាំងមូល ត្រូវបានបង្កើតឡើងឱ្យមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយធានាថា សេវាកម្មចាំបាច់ទាំងនេះ បើកបម្រើជូនដល់គ្រប់អតិថិជនទាំងអស់"។
“យើងមានមោទកភាពក្នុងការស្វាគមន៍ធនាគារ អេស ប៊ី អាយ លី ហួរ ចូលរួមក្នុងបណ្តាញ MoneyGram និងផ្តល់ជូនអតិថិជនរបស់ធនាគារនូវសេវាទូទាត់ប្រាក់ឆ្លងប្រទេសប្រកបដោយទំនុកចិត្ត”។ បើយោងតាមប្រសាសន៍របស់លោក Ahmed Aly ប្រធានប្រចាំតំបន់មជ្ឈិមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងរបស់ MoneyGram។ “ភាពជាដៃគូនេះបានពង្រីកវត្តមានរបស់ MoneyGram នៅទូទាំងប្រទេសកម្ពុជា ដោយតភ្ជាប់ប្រជាជនកម្ពុជា ជាមួយពិភពលោកបន្ថែមទៀត តាមរយៈការធ្វើឱ្យមានចលនាសាច់ប្រាក់ឆ្លងប្រទេសមានភាពរលូន តម្លៃសមរម្យ និងគួរឱ្យទុកចិត្តសម្រាប់គ្រប់ៗគ្នា”។
ដើម្បីផ្ញើប្រាក់ អតិថិជនគ្រាន់តែអញ្ជើញមកកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតអ្នកបំផុត ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ប្រជាពលរដ្ឋខ្មែរ) ឬលិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ជនបរទេស)។ ការបំពេញទម្រង់បែបបទ "ផ្ញើប្រាក់" យ៉ាងសាមញ្ញ ហើយប្រគល់ជូនបុគ្គលិកនៅតាមបញ្ជរ រួមជាមួយប្រាក់ និងថ្លៃសេវាផ្ទេរប្រាក់ បន្ទាប់មកអ្នកនឹងទទួលបានលេខកូដយោងមួយ ដើម្បីផ្តល់ជូនទៅកាន់អ្នកទទួលប្រាក់។ ចំនួនទឹកប្រាក់ ត្រូវបានរៀបចំរួចជាស្រេច សម្រាប់អ្នកទទួលដើម្បីដកប្រាក់ដែលបានផ្ទេរមក។
ការទទួលប្រាក់ក៏ងាយស្រួលដូចគ្នាដែរ។ អ្នកទទួលគួរតែសុំលេខកូដយោងដែលបានផ្ញើតាម MoneyGram ពីអ្នកផ្ញើប្រាក់ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការទទួលបានប្រាក់យ៉ាងឆាប់រហ័ស។ បន្ទាប់មក អតិថិជនអាចអញ្ជើញមកកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ណាមួយដែលនៅជិតអ្នក ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ប្រជាពលរដ្ឋខ្មែរ) ឬលិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ជនបរទេស) ដោយគ្រាន់តែបំពេញទម្រង់បែបបទ "ទទួលប្រាក់" ងាយៗ ហើយបង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នក ដើម្បីទទួលបានប្រាក់ដែលបានផ្ទេរមកដោយឥតគិតថ្លៃសេវា។
សម្រាប់ព័ត៌មានបន្ថែមពីសេវាផ្ទេរប្រាក់តាមរយៈ MoneyGram សូមទំនាក់ទំនងសាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតលោកអ្នកបំផុត ឬ តាមរយៈលេខទូរសព្ទ ០២៣ ៩៨០ ៨៨៨ និង ០៩៣ ៦៧១ ១១១។
អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក៖
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ រាជធានី និងខេត្ត ក្នុងប្រទេស កម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង និងមានការសហការដៃគូដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរ វេរលុយ ចំនួនជាង ៣.០០០កន្លែង នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជន។ ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុង និងក្រៅស្រុក ដូចជាតាមរយៈប្រព័ន្ធ MoneyGram ព្រមទាំងធ្វើទំនើបកម្មធនាគារចល័តឌីជីថលបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិ បត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងស្របទៅតាមតម្រូវការរបស់អតិថិជន៕
សម្រាប់ព័ត៌មានបន្ថែម៖
- អ្នកស្រី ចាន់ ចិន្តា
- នាយិកា នាយកដ្ឋានទូទាត់អន្តរជាតិ
- chan@sbilhbank.com.kh
- ទូរសព្ទ៖ ០១៦ ៦៦៦ ០៦៧