នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមឡើងថ្លៃវិញ។ ជាក់ស្ដែងនៅថ្ងៃនេះ ហាងឆេងមាសអន្តរជាតិឡើងថ្លៃចំនួន៥២ដុល្លារដោយឡើងដល់៣៣៤៩ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៣៤ដុល្លារក្នុងមួយតម្លឹង) សម្រាប់ហាងឆេងមាសនៅស្រុកយើងឡើងដល់៤០៣ដុល្លារក្នុងមួយជី។
ហាងឆេងមាសបានចាប់ផ្ដើមឡើងថ្លៃវិញដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមចុះខ្សោយ។ នៅថ្ងៃនេះសន្ទស្សន៍ប្រាក់ដុល្លារសហរដ្ឋអាមេរិកបានចុះចំនួន០.២២% មកត្រឹម៩៦។
លើសពីនេះដំណឹងនៃការទម្លាក់អត្រាការប្រាក់ដុល្លារក៏ជាក្តាមួយទៀតដែលរុញឲ្យតម្លៃហាងឆេងមាសកាន់តែឡើងថ្លៃផងដែរ។ ជាក់ស្ដែងនៅអំឡុងឆ្នាំ២០២៥នេះ គេរំពឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក( Federal Reserve) នឹងធ្វើការទម្លាក់ការប្រាក់ដុល្លា។
ព័ត៌មានពីការទម្លាក់ការប្រាក់ដុល្លារនិងការចុះខ្សោយនៃប្រាក់ដុល្លារតែងតែរុញតម្លៃមាសឲ្យកើនឡើងព្រោះលើទីផ្សារអន្តរជាតិមាសត្រូវបានគេជួញដូរធៀបនឹងប្រាក់ដុល្លារ។ ដូច្នេះពេលប្រាក់ដុល្លារចុះ មាសតែងតែឡើងថ្លៃ។