គួរដឹង! ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យចំនួន ៥ នេះហើយ
ធី ស្រីល័ក្ខAPRIL 24 202510.3 K views

មុននេះបន្តិច យោងតាមលិខិតរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន៥ ដែលមានដូចខាងក្រោមនេះ៖

 

១. មន្ទីរសម្រាកព្យាបាល ណុមា ៖ មានផ្ទះលេខ២០ ផ្លូវលេខ១២០k សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២. មន្ទីរពេទ្យ យី គក់ ៖ មានផ្លូវលេខ១៥៤ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៣. មន្ទីរពហុព្យាបាល ព្រះវិហារ៖ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

៤. គ្លីនិកម៉ារីស្តូប ច្បារអំពៅៈ ផ្ទះលេខ១៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៥. មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ៖ ផ្ទះលេខB2-០៩០ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

១៨

គួរជម្រាបថា ក្នុងន័យនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស ប្រាប់ដំណឹងដល់សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលផ្សេងទៀតដែលជាដៃគូរបស់ប.ស.ស. ដែលមានទីតាំងស្ថិតនៅ ក្បែរមូលដ្ឋានសុខាភិបាលខាងលើ ករណីចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia