សម្រាប់អ្នកដែលមានដើមទុនរកស៊ីហើយ ប៉ុន្តែគិតថាខ្លួនឯងពុំមានបទពិសោធន៍ឬគ្មានជំនាញទាក់ទងជាមួយការរកស៊ីសោះ លោកអ្នកអាចសម្លឹងទុននៅមុខរបរទាំងនេះបាន បើទោះជាគ្មានបទពិសោធន៍រកស៊ីក៏អាចចាប់ផ្តើមនៅរបរទាំងនេះបានដែរ។ របរទាំងនោះមានដូចជា៖
១. រកមុខរបរដើមទុនតិច
ការដែលយើងមានលុយខ្ទង់៥ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារ វាគឺជាលុយដែលស្ថិតក្នុងចំណោមលុយច្រើនបំផុតក្នុងការរកស៊ីតែការចាប់មុខរបរវាពិតជាចាំបាច់អោយយើងត្រូវគិតជាខ្លាំង ពោលទោះបីជាមានលុយច្រើនក៏ដោយយើងត្រូវតែចាប់មុខរបរណាដែលតូចតែត្រូវមានក្តីស្រមៃអោយធំ។
ការចេញរកស៊ី វាជារឿងសំខាន់ហេតុនេះហើយ យើងមិនគួរទៅចាប់មុខរបរណាធំពេកនោះទេ គួរតែចាប់ពីតូចទៅធំវិញ ប៉ុន្តែមុខរបរតូចនឹងយើងត្រូវធ្វើវាអោយស្របជាមួយនឹងក្តីស្រមៃធំរបស់យើងហើយអោយត្រូវជាមួយនឹងទីផ្សារទើបអាជីវកម្មរបស់យើងរស់បានយូរអង្វែង។
២. រៀនលក់គម្រោង
គ្រប់អាជីវកម្មគឺយើងអាចលក់គម្រោងបានទាំងអស់ ពោលដូចយើងមានគម្រោងបើករបរកសិកម្មចិញ្ចឹមមាន់ ហាងម្ហូបអាហារ គឺអ្នកទាំងអស់គ្នាបើមានគម្រោងមួយនេះហើយអាចលក់ទៅអ្នកដែលមានដើមទុនច្រើន ហើយអាចយកលុយមួយនោះមកពង្រីកអាជីវកម្មយើងបន្ថែមទៀតក៏បានដែរ។
៣. រៀនចាប់ផ្តើមដើមទុនតិច
ការរកស៊ីមួយយើងមិនអាចចាប់ផ្តើមដំបូងគឺធំតែម្តងនោះទេ តែយើងត្រូវចាប់ពីតូចទៅជាមុនសិន ពោលបើយើងចង់បើកម៉ាតមួយមិនមែនយើងហក់ធំតែម្តងនោះទេ គឺយើងត្រូវតែរៀនបើកតូចទៅសិនដើម្បីអោយមានគេស្គាល់ច្រើន ទើបយើងមានហានិភ័យទាបក្នុងបើកអាជីវកម្ម៕