ឪខ្លា កូនខ្លា! កូនស្រីតែម្នាក់គត់ របស់នាយករដ្ឋមន្ត្រីថៃ មានសមត្ថភាពមិនធម្មតា និងជាCEO ក្រុមហ៊ុនកំពូល១នៅថៃ
Kan DaraSEPTEMBER 26 2023948 views

សុភាសិតខ្មែរពោលថា «ស្លឹកលើជ្រុះមិនឆ្ងាយពីគល់» បើមេបាជាខ្លា កូនកើតមកក៏ជាខ្លា ត្បិតឪពុកម្តាយគឺជាគ្រូបង្រៀនដំបូងគេបំផុត ចាប់តាំងពីថ្ងៃដែលកូនប្រសូតបើកភ្នែកឃើញពន្លឺព្រះអាទិត្យ។ ជាក់ស្តែង កូនស្រីតែម្នាក់គត់ របស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin មានសមត្ថភាពមិនចាញ់ឪពុកឡើយ។

P

អ្នកនាង Chananda Thavisin គឺជាកូនស្រីបណ្តូលចិត្តរបស់នាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន។ ក្រៅពីជាកូនបង្កើតនៃថ្នាក់ដឹកនាំកំពូល នាងក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sansiri Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេបំផុតមួយរបស់ប្រទេសថៃផងដែរ។

Qq

បន្ទាប់ពីទទួលបានការផ្ទេរភាគហ៊ុនចំនួន ៦៦១,០០២,៧៣៤ហ៊ុន ដែលមានតម្លៃ ១.៩៣បាត ក្នុង១ហ៊ុន របស់ក្រុមហ៊ុន Sansiri Public Limited ដែលស្មើនឹង ៤.៤៤% ពីឪពុកកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានន័យថាអ្នកនាងបានកាន់កាប់ភាគហ៊ុន Sansiri Plc មានតម្លៃស្មើនឹង ១,២៧៥លានបាតឯណោះ។

Qq

លើសពីនេះ យោងតាមព័ត៌មានពី Creden Data ដែលបានចងក្រងបញ្ជីឈ្មោះក្រុមហ៊ុនទាក់ទងនឹងអ្នកនាង Chananda Thavisin បានបង្ហាញថា នាងគឺជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន៣ផ្សេងទៀត រួមមានក្រុមហ៊ុន Kin Drink Co, Ltd ត្រូវបានចុះបញ្ជីនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខណៈនាងគឺជាក្រុមប្រឹក្សាភិបាល និងកាន់កាប់ភាគហ៊ុនចំនួន ១០៥,០០០ ហ៊ុន(ស្មើនឹង៥០%) ដែលមានតម្លៃភាគហ៊ុនចំនួន ៦,៥៩៥,០៧៨បាត។

 

ទី២គឺ ក្រុមហ៊ុន Bev Babe Co, Ltd ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ អ្នកនាងគឺជាក្រុមប្រឹក្សាភិបាល និងកាន់កាប់ភាគហ៊ុនចំនួន ២,៧០០ ហ៊ុន(ស្មើនឹង២៧%) ក្នុងតម្លៃ ១៧៣,៧៦២ បាត។ រីឯទី៣គឺ ក្រុមហ៊ុន Test Good Co, Ltd បានចុះបញ្ជីនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដែលមានអ្នកនាង Chananda Thavisin កាន់តំណែងជានាយកប្រតិបត្តិផ្ទាល់តែម្តង។

Ee

ក្នុងនោះ ការទិញហ៊ុនរបស់អ្នកនាង Chananda Thavisin នៃភាគហ៊ុនទាំងនេះបានរុញច្រានឲ្យមានការផ្លាស់ប្តូរទ្រព្យសម្បត្តិដ៏សំខាន់នៅក្នុងគ្រួសារត្រកូល Thavisin។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញពីឥទ្ធិពល និងសក្តានុពលរបស់នាង ឲ្យមានកេរ្តិ៍ឈ្មោះល្បីសោះសាយ និងទទួលបានការគោរពសរសើរពីសមត្ថភាព ក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងក្នុងរង្វង់វិស័យអចលនទ្រព្យ រួមទាំងពិភពជំនួញទាំងមូល។

 

តែទោះជាយ៉ាងណាក៏ដោយ បើយើងងាកមកមើលខ្សែជីវិតឯកជនរបស់អ្នកនាង Chananda Thavisin វិញ ហាក់ពុំមានអ្វីខុសប្លែកពីត្រកូលអភិជន និងឥស្សរជន មួយចំនួនផ្សេងទៀតឡើយ។ ព័ត៌មានពាក់ព័ន្ធនឹងជីវប្រវត្តិរបស់អ្នកនាង ពុំបានផ្សព្វផ្សាយទូលំទូលាយនោះទេ និងត្រូវបានរក្សាឯកជនភាពខ្ពស់។

 

គួរជម្រាបផងដែរថា ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ១៩៨៩ លោក Srettha Thavisin និងភរិយាឈ្មោះ Pakpilai Thavisin មានកូនបង្កើតចំនួន៣រូបជាចំណងដៃ ដោយក្នុងនោះមានកូនប្រុសពីរនាក់ឈ្មោះ Napat Thavisin និង Warat Thavisin រួមទាំងកូនស្រីម្នាក់ឈ្មោះ Chananda Thavisin នេះឯង៕

Qq

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia