ក្រសួងគ្រោងចំណាយថវិកា ៦ ពាន់លានរៀល ជួសជុលផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់តំបន់២នេះនៅឆ្នាំក្រោយ
Srey NuthAUGUST 8 2023339 views

បន្ទាប់ពីកំណាត់ផ្លូវជាតិ៧៦ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីជាន់ខ្ពសរបស់ក្រសួងសាធារណការ បង្ហើបថា គ្រោងនឹងចំណាយថវិកាចចំនួន៦ ពាន់លានរៀលដើម្បីជួសជុលផ្លូវជាតិលេខ 76 នេះឡើងវិញចាប់ពីតំបន់ស្នួល រហូតដល់ មណ្ឌលគិរីផងដែរ។

366270434 607358324908499 821762558372098850 N

ថ្លៃប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេស ផ្លូវខាងលើ ក្នុងនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ​ យើងអាចប្រើប្រាស់ថវិកាតែ៦ ពាន់លានរៀនទេ ដើម្បីបិទវាឲ្យជិតលើផ្លូវណាដែលមានសំបុកមាន់ ដើម្បីធ្វើឲ្យផ្លូវនេះស្អាតឡើងវិញ ខ្ញុំនឹងស្នើសុំថវិកា នៅឆ្នាំ២០២៤ តភ្ជាប់ពីស្នួល ទៅមណ្ឌលគីរី

366161415 607393934904938 4355369663534831901 N

ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា៖ បាតុភូតិនៃការរអិលបាក់ដីនេះ បណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើន ដែលនាំឱ្យមានទឹកហូរច្រោះដាច់ដី ខាងក្រោមផ្លូវ ហើយបន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ៖ (១) ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និង (២) សិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ៕​

366216124 607399838237681 7192110850657059627 N

អត្ថបទដោយ៖​ ឌឿក ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia