អស្ចារ្យណាស់! លោកហុង សុខមាន ច្នៃដំឡូងមី អំពៅ ស្វាយ ផលិតធ្វើសុរា រហូតអាចនាំចេញទៅលក់ប្រទេសជប៉ុន
ធី ស្រីល័ក្ខJUNE 22 2023474 views

កាលពីមុនយើងធ្លាប់តែឃើញថាគេយកដំឡូងមីធ្វើជាម្សៅ យកស្វាយធ្វើដំណាប់ និងយកអំពៅកិនជាទឹកដើម្បីលក់ជាដើម ប៉ុន្តែសម្រាប់បុរសខ្មែរមួយរូបនេះវិញគឺលោក ហុង សុខមាន បានយករបស់ទាំងនោះច្នៃចេញជាសុរាខ្មែរ រហូតអាចទាក់ទាញការគាំទ្រយ៉ាងខ្លាំង និងអាចនាំចេញទៅកាន់ប្រទេសជប៉ុនផងដែរ។

ជាក់ស្តែងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ហុង សុខមាន បច្ចុប្បន្នជាម្ចាស់សិប្បកម្មសុរាខ្មែរ បានឱ្យដឹងថា ពីដើមចយឡើយលោកគឺជាជំនួយការប្រធាននឹងជាអ្នកបកប្រែក្នុងគម្រោងដោះមីនជប៉ុនរបស់គម្រោងមួយនៅភូមិតាសែន។ ក្រោយពីបម្រើការបាន ៤ឆ្នាំ ស្រាប់តែពេលមួយលោកមើលឃើញថាកសិករនៅភូមិតាសែនគឺដាំកសិផលបានច្រើន ប៉ុន្តែពេលខ្លះពួកគាត់បែរជាជួបបញ្ហាធ្លាក់ថ្លៃ ឬបញ្ហាផ្សេងៗទៀតពេលយកទៅលក់នៅប្រទេសជិតខាង ដូច្នេះហើយលោកបានមើលឃើញថាបញ្ហាទាំងនេះហើយជាកខ្វល់របស់ប្រជាពលរដ្ឋ តែដើម្បីជួយទៅដល់ពួកគាត់លោកបានប្រាប់ខ្លួនឯងថា មានតែធ្វើការកែច្នៃនេះទេទើបជួយពួកគាត់បាន។

២២

លោកសុខមាន បាននិយាយទៀតថា អំឡុងពេលធ្វើការនោះលោកក៏បានស្គាល់ជនជាតិជប៉ុនដែលគាត់ជាអ្នកកែច្នៃ ដូច្នេះគាត់ក៏បានប្រាប់ពីគោលបំណងដែលគាត់ចង់កែច្នៃកសិផលឱ្យជនជាតិជប៉ុនបានដឹង ហើយពួកគាត់ក៏ពិភាហ្សាគ្នាពីគម្រោងកែច្នៃនេះផងដែរ។ បន្ទាប់ពីនិយាយគ្នាចប់ ពួកគាត់ទាំងអស់ក៏បានរៀនច្នៃស្រាចេញពីដំឡូងមី ហើយនៅពេលដែលសាកធ្វើដំបូងៗពិតជាជួបបញ្ហាច្រើនណាស់ដោយសារតែលោកផ្ទាល់ពុំសូវមានជំនាញច្បាស់លាស់ជាមួយការកែច្នៃនេះឡើយ។

២០

ប៉ុន្តែហេតុតែចង់ជួយនៅកសិផលខ្មែរ លោកក៏នៅតែរៀនកែច្នៃបន្តិចម្តងៗ ហើយក៏បានស្តាប់អ្នកជំនាញពិតប្រាកដដែលមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការកែច្នៃស្រានេះ រហូតធ្វើឱ្យលោកសុខមាន ចេះស្ទាត់នឹងអាចនាំស្រាផលិតចេញពីដំឡូងមីទៅប្រទេសជប៉ុនផងដែរ។ ដោយសារតែខ្លាចការផ្គត់ផ្គង់ដំឡូងមីមានការយឺតយ៉ាវក្នុងការផលិតចេញជាស្រា លោកក៏ចាប់ផ្តើមរៀនច្នៃស្រាពីអំពៅ នឹងច្នៃស្រាចេញពីស្វាយដើម្បីធ្វើនាំចេញទៅជប៉ុនឱ្យមានរសជាតិប្លែកៗគ្នាផងដែរ។

លោក ហុង សុខមាន ដែលជាម្ចាស់សិប្បកម្មសុរាខ្មែរ បានបញ្ជាក់ថា វាពិតជារឿងមិនងាយស្រួលឡើយក្នុងការនាំផលិតផលខ្មែរចេញទៅក្រៅប្រទេស ប៉ុន្តែអ្វីដែលសំខាន់នោះយើងត្រូវតែមានការតាំងចិត្ត ហើយត្រូវតែបើកចិត្តប្រសិនជាផលិតយើងមិនអាចនាំចេញបានយើងត្រូវតែរកមូលហេតុអ្វីបានពិបានអញ្ចឹង តើគួរធ្វើដូចម្តេចទើបអាចនាំចេញបានប្រសិនជាដឹងហើយយើងត្រូវតែកែប្រែ តួយ៉ាងដូចជាសុរារបស់លោកអញ្ចឹងទម្រាំតែអាចនាំចេញដូចសព្វថ្ងៃនេះគឺតស៊ូខ្លាំងណាស់ហើយក៏ធ្លាប់ដួលច្រើនដងដែរ ប៉ុន្តែព្រោះតែចង់ជួយទៅដល់កសិផលខ្មែរលោកតែងតែខំកែប្រែ នឹងកែច្នៃរហូតអាចនាំចេញដូចសព្វថ្ងៃនេះ៕

១៨

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia