ក្រុមហ៊ុន Smart Axiata ចូលរួមគាំទ្រយុទ្ធនាការអប់រំ STEM ជាមួយអង្គការ Samaritan's Purse និងអាជ្ញាធរខេត្តបន្ទាយមានជ័យ
Sopheak PichSEPTEMBER 7 2022189 views

ភ្នំពេញ៖ គម្រោងវិទ្យាសាស្ត្រដូចជាការបង្ហោះដ្រូន គឺគ្រាន់តែ​ជា​គម្រោង​លេចធ្លោ​មួយ​​ប៉ុណ្ណោះ​​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពីពេលថ្មីៗនេះ ដែល​រៀបចំ​ឡើង​​​ដោយ​​មន្ទីរ​អប់រំ យុវជន និងកីឡា​​ខេត្ត​បន្ទាយ​មានជ័យ និងអង្គការ​មនុស្សធម៌​អន្តរជាតិ Samaritan's Purse។

ក្រុមហ៊ុន Smart Axiata បានបង្ហាញការគាំទ្រជា​បន្តរបស់ខ្លួន​សម្រាប់​វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងប្រទេសកម្ពុជា តាមរយៈ​ការគាំទ្រដល់​យុទ្ធនាការអប់រំមួយ​ក្នុងខេត្ត បន្ទាយមានជ័យ ដោយ​សហការ​ជាមួយ​​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​បន្ទាយមានជ័យ និង​អង្គការ Samaritan's Purse។

Photo 2022 09 07 11 10 58

Photo 2022 09 07 11 10 54សិស្សានុសិស្ស​មក​ពីសាលារដ្ឋ និងឯកជនប្រមាណ ៤០០ នាក់​ចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ បាន​ដាក់​​បង្ហាញ​គម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅតាម​ស្តង់​បង្ហាញ​ចំនួន ៨៩​ស្តង់​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​នៅសួន​វេទិកា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាល​ពីខែ​មុន​ រួមទាំង​ការ​ដាក់​បង្ហាញ​​មនុស្សយន្ត, បច្ចេកវិទ្យា VR, ការបោះពុម្ព 3D, វិស្វកម្ម, ដ្រូន និងបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា (IT) ​ផងដែរ។

អ្នក​​ដែលចូលរួមក្នុង​ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ក៏​បាន​ចូល​ស្ដាប់​វគ្គ «បំផុសគំនិតសំខាន់ៗ (major inspiration)» និង​ការហ្វឹក​ហាត់​​បង្ហោះដ្រូន ដែលរៀបចំឡើងដោយប​ណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល កម្ពុជា (CADT) ផងដែរ ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន Smart Axiata យើងដឹង​ថា នវានុវត្តន៍បច្ចេកវិទ្យាមាន​សារៈ​សំខាន់​ដល់​ភាព​ជឿន​លឿន​​ខាងមុខ​ក្នុងសង្គម​សម្រាប់​មនុស្សគ្រប់អាយុកាល ហើយនេះ​ជាមូលហេតុ​ដែលយើង​រីករាយ​​​​​គាំទ្រដល់​​គំនិត​ផ្ដួច​ផ្ដើម​​ក្នុង​វិស័យ​អប់រំ​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ។ ក្នុង​នាម​ជា​អ្នក​រួម​ចំណែក​ដ៏ចម្បង​បំផុតមួយ​ចំពោះ​ឌីជីថលនីយកម្ម​​​រ​បស់​​​កម្ពុជា យើង​ពិតជារំភើប​យ៉ាង​ខ្លាំង​ជា​មួយ​ការ​តាំង​ពិព័រណ៍ ការ​ដាក់​បង្ហាញ និង​ការ​ធ្វើការងារ​ជាក្រុម​នៅ​ពិព័រណ៍ STEM ក្នុងខេត្ត​បន្ទាយមានជ័យនេះ»។

Photo 2022 09 07 11 11 01

Photo 2022 09 07 11 10 46

Photo 2022 09 07 11 10 54

Photo 2022 09 07 11 10 35

Photo 2022 09 07 11 10 39មនុស្ស ៥​ពាន់នាក់​បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ (STEM Fair) រយៈ​ពេលមួយ​​ថ្ងៃពេញនេះ រួមមាន​គ្រូបង្រៀន និង​សិស្សានុសិស្សមកពី​វិទ្យាល័យ​ចំនួន ១៧សាលាទាំង​សាលា​ឯកជន និង​សាលារដ្ឋនៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ អ្នកចូលរួមទាំង​អស់​មាន​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ទៅលើ​ពិព័រណ៍នេះ និង​មាន​លទ្ធភាព​សាកល្បង​ និងអនុវត្តផ្ទាល់​ជាមួយ​មិត្តរួម​ថ្នាក់​របស់​ពួកគេលើបច្ចេកថ្មីៗ​។ នេះគឺ​ជាលើកទីមួយ​ហើយ​សម្រាប់​សិស្សវិទ្យាល័យ​ដែល​បាន​មើលឃើញ​ផ្ទាល់នូវបច្ចេកវិទ្យា​ទំនើប​បែប​នេះ។

លោក ឈូ ប៊ុនរឿង ប្រធាន​​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា៖ «យើង​សូម​អរគុណ​ចំពោះ​ការគាំទ្រ​របស់​ក្រុមហ៊ុន Smart Axiata និង​អង្គការ Samaritan’s Purse ក្នុង​ការលើក​ស្ទួយ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា​ក្នុងខេត្ត​របស់​យើង។ ដូច​​ដែល​​យើង​អាច​មើល​ឃើញ​តាមរយៈការចូលរួមយ៉ាងច្រើនកុះករ វាឆ្លុះបង្ហាញពីចំណាប់អារម្មណ៍​និង​ការតាមដាន​យ៉ាង​ខ្លាំង​ទៅ​លើ​មុខវិជ្ជា​ទាំងអស់នេះ»។

លោក Barry Jessen នាយកប្រចាំប្រទេស​របស់​អង្គការ Samaritan’s Purse មាន​​ប្រសាសន៍​​ថា៖ «យើង​ពិតជាស្ញើចសរសើរ​ខ្លាំង​ណាស់ចំពោះ​ការ​ធ្វើ​ការងារជា​ក្រុម និង​ភាព​រួបរួមគ្នា​​នៅឯ​​ព្រឹត្តិការណ៍​ពិព័រណ៍ STEM ក្នុងខេត្តបន្ទាយមានជ័យនេះ ​។ យើងក៏ស្ញើច​សរសើរ​ផង​ដែរ​ចំពោះ​ទេពកោសល្យ  និង​នវានុវត្តន៍​របស់ពួកគេដែលយក​មកដាក់​បង្ហាញនេះ។ យើងសូម​អរគុណ​ដល់​ក្រុមហ៊ុន Smart Axiata និង​​អាជ្ញាធរ​ខេត្ត​​បន្ទាយមានជ័យ​សម្រាប់​ការគាំទ្រ​របស់ពួកគេ​លើ​គម្រោង​នេះ»៕

 

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!     

Sopheak Pich

អត្ថបទសរុប៖ 702

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia