ស្ពានអាកាសកម្ពស់ ២ ជាន់ តម្លៃជាង ៣៦ លានដុល្លារ សម្រេចការសាងសង់ ២៥ ភាគរយហើយ
Bunthoeun KoemJULY 12 20237.9 K views

គិតដល់ពេលនេះ គម្រោងសាងសង់ស្ពានអាកាស ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន សម្រេចការសាងសង់បានចំនួន ២៥ ភាគរយហើយ។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន នៅមុននេះបន្ដិច។

តាមការបញ្ជាក់ពីមន្ទីរសាធារណការ នៅលើផេកហ្វេសប៊ុកផ្លូវការបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា “គិតត្រឹមថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥%”

មន្ទីរបន្ដថា “គម្រោងនេះ ជាស្ពានអាកាសកំពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។ តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៥”

គួររំលឹកផងដែរថា ស្ពានអាកាសកម្ពស់ ២ ជាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ តាមការបញ្ជាក់គម្រោងនេះនឹងត្រូវចំណាយថវិកាក្នុងការសាងសង់ចំនួន ៣៦,៧៧​លាន​ដុល្លា៕

359441220 254845793929722 1055685400382480061 N

359467975 254845757263059 1043142643360593102 N

360083053 254845163929785 8550799444660663288 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia