សេដ្ឋីនិពន្ធ Simon Sinek៖ មេដែលដឹកនាំល្អ ត្រូវមាន៣យ៉ាងនេះ ទើបបុគ្គលិកទ្រព្យ​ នៅជាមួយយូរ
Ping Chou EngFEBRUARY 13 2025449 views

បុគ្គលិកទ្រព្យត្រូវការអ្នកដឹកនាំដែលមានចេះរើស និងចេះថែរក្សាមនុស្ស។ បើតាមសេដ្ឋីអ្នកនិពន្ធលោក Simon Sinek ម្ចាស់សៀវភៅលក់ដាច់បំផុតទូទាំងពិភពលោកមានចំណងជើងថា Start With Why បានឱ្យដឹងថា មេដែលដឹកនាំបានល្អ ត្រូវមាន៣ចំណុច ទើបអាចថែរក្សាបុគ្គលិកទ្រព្យឱ្យនៅជាមួយបានយូរ។

 

. ច្បាស់លាស់ជាមួយ WHY មេដែលដឹកនាំល្អគឺជាប្រភេទមនុស្សដែលអាចផ្តល់នូវហេតុផលស៊ីជម្រៅ ដើម្បីជំរុញទឹកចិត្តមនុស្សគ្រប់គ្នាឱ្យមានថាមពលរួមគ្នាធ្វើការ ដោយមិននិយាយអំពីប្រាក់ចំណេញតែមួយមុខគត់។

 

មេដឹកនាំប្រភេទនេះតែងមានគោលបំណងច្បាស់លាស់បំផុតមួយ ក្នុងបេសសកម្មរបស់ខ្លួនហើយ "ហេតុអ្វី" របស់គាត់គឺគួរឱ្យទាក់ទាញគ្រប់គ្រាន់ដើម្បីរក្សាមនុស្ស ឱ្យនៅជាមួយក្នុងរយៈពេលវែង។

 

. រក្សាសន្យានិងមានភាពជាប់លាប់៖ ទំនុកចិត្តមិនមែនជាអ្វីដែលអាចទាមទារនិងកសាងបានត្រឹមមួយយប់ឡើយ។ មេដែលដឹកនាំល្អ គឺជាប្រភេទមនុស្សដែលអាចកសាងនិងរក្សាទំនុកចិត្តបុគ្គលិកតាមរយៈភាពជាប់លាប់របស់គាត់ក្នុងសកម្មភាពណាមួយ ដូចជាការការពារភាពត្រឹមត្រូវនិងផ្តល់ឱ្យជាដើម។​

 

. បញ្ចូនសារដែលច្បាស់លាស់៖ ការណែនាំនិងការបញ្ចូនសារដែលមិនច្បាស់លាស់នឹងអាចបង្កើតរឿងឈឺក្បាលបាន។ ហេតុនេះមេដែលពូកែដឹកនាំ​គឺតែងមានភាពច្បាស់លាស់អំពីការរំពឹងទុករបស់ខ្លួនចំពោះបុគ្គលិក មានមតិកែលម្អដែលច្បាស់លាស់និងអាចធ្វើទៅបាន។

 

ជាប្រភេទមេដែលប៉ិនប្រសព្វក្នុងការបញ្ចូនសារ អាចនិយាយពន្យល់រឿងស្មុគស្មាញ ឱ្យងាយយល់ត្រឹមរយៈពេលខ្លី​ ដោយនេះហើយជាហេតុផលធ្វើឱ្យបុគ្គលិក អាចយល់នឹងប្រឹងប្រែងអស់ពីសមត្ថភាពពួកគេដោយមិនស្ទាក់ស្ទើរ។

 

ជាការពិតណាស់ក្រុមមួយអាចរីកលូតលាស់ ឬរុះរោយ គឺអាស្រ័យទៅលើសមត្ថភាព និងអត្តចរិត របស់មេដឹកនាំ ហើយទ្រឹស្តីនៃ ភាពជាអ្នកដឹកនាំ គឺជាអ្នកបម្រើ គាំទ្រ លើកស្ទួយ សមាជិកក្រុមឲ្យទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់ និងបណ្តុះស្មារតីសាមគ្គីក្រុមជាធ្លុងមួយឆ្ពោះទៅកាន់ការសម្រេចគោលដៅរួម ដូចសុភាសិតខ្មែរពោលថា “ចង្កឹះមួយបាច់ កាច់មិនបាក់

 

 

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia