មាសឡើងខ្លាំង តែហាងមាសជិត ១០កន្លែងនៅប្រទេសថៃបង្ខំចិត្តបិទទ្វារព្រោះហេតុផលនេះ
ធី ស្រីល័ក្ខFEBRUARY 13 20252.1 K views

នៅប៉ុន្មានថ្ងៃ ចុងក្រោយនេះយើងដឹងហើយថាមាសគឺបានឡើងថ្លៃខ្លាំងមែនទែន ដោយនៅក្នុងនោះប្រជាជនដែលធ្លាប់បានទិញមាសយកទុកគឺនាំគ្នាសម្រុកទៅលក់មាសព្រោះគិតថាអាចនឹងចំណេញ ជាពិសេសគឺប្រជាជនថៃបានសម្រុកទៅលក់យ៉ាងកកកុញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation ។

13

ប្រភពខាងលើបានបន្តឱ្យដឹងថា អ្នកស្រុកខេត្ត Nakhon បានប្រញាប់ប្រញាល់ទៅហាងមាសដើម្បីលក់មាសដ៏ថ្លៃរបស់ពួកគេ បន្ទាប់ពីតម្លៃរបស់វាឡើងខ្ពស់ជាប្រវត្តិសាស្រ្ត។ ដោយនៅក្នុងមានហាងមាសជាង ២០កន្លែង គឺមានសភាពកកកុញយ៉ាងខ្លាំងដោយមានមនុស្សសម្រុកទៅលក់ខ្លាំងពេក។

 

លោក Suthep Nattakarnkanok ទីប្រឹក្សាសមាគមពាណិជ្ជករមាសនៅខេត្ត Nakhon Ratchasima បាននិយាយថាបើទោះបីជាមាសឡើងថ្លៃក៏ដោយ ប៉ុន្តែ ហាង​មាស​ពី ៦ ទៅ ៧ កន្លែង​ក្នុង​ខេត្ត​នគររាជសីមា ត្រូវ​បាន​បិទ​ដោយ​សារ​តម្លៃ​មាស​ឡើង​ថ្លៃហើយមូលហេតុដែលបិទនោះគឺម្ចាស់ហាង់ថា ​“​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណេញ”។ លោក​បាន​បន្ថែម​ថា យ៉ាង​ហោច​ណាស់​ហាង​មាស​ចំនួន ១០ នឹង​ត្រូវ​បិទ ប្រសិន​បើ​តម្លៃ​មាស​ឡើង​ថ្លៃ​ទៀត។

14

គួរបញ្ជាក់ផងដែរថា​​ គិតត្រឹមថ្ងៃនេះហាងឆេងនៅទីផ្សារស្រុកយើងមានតម្លៃ ៣៤៥ដុល្លារក្នុងមួយជី ខណៈ១តម្លឹងមាសមានតម្លៃ ៣៥០៨ បើគិតក្នុងទីផ្សារអន្តរជាតិ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia