ភ្នំពេញ កម្ពុជា ខែមីនា ឆ្នាំ ២០២៥ - គណៈប្រតិភូជាង ១៥០ នាក់មកពី សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) សភាពាណិជ្ជកម្មបារាំងនៅកម្ពុជា (CCIFC) និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ថ្មីៗនេះបានធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីបំផុតរបស់កម្ពុជាដែលនិងត្រូវបម្រើរាជធានីភ្នំពេញ។
គណៈប្រតិភូ ដែលមានតំណាងពីបារាំង, អាល្លឺម៉ង់, អ៊ីតាលី, ប្រទេសស្កង់ឌីណាវី និងប្រទេសក្នុងតំបន់ Benelux ត្រូវបានស្វាគមន៍ដោយ ត្រូវបានស្វាគមន៍ដោយអភិបាលក្រុមហ៊ុន Canadia Group & CAIC លោកឧកញ៉ា ឆារស៍ វ៉ាន់ និងអនុប្រធានក្រុមហ៊ុន OCIC លោក Thierry Tea។ ប្រតិភូសំខាន់ៗរួមមានតំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ Delta, Maersk, Danone, CMA CGM, Mekong Strategic Capital, Zuellig Pharma, CBRE, DFDL និងស្ថាប័នជាច្រើនទៀត។
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាមានប្រសាសន៍ថា «ជាមួយនឹងការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍ថ្មីសម្រាប់ប្រទេសកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញវឌ្ឍនភាពឆ្ពោះទៅរកការបើកដំណើរការរបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីភាគីពាក់ព័ន្ធក្នុងស្រុកដូចជា OCIC និង CAIC កំពុងនាំយកគម្រោងនេះឲ្យក្លាយជាការពិត។»
«ប្រទេសកម្ពុជាបានបោះជំហានគួរឲ្យចាប់អារម្មណ៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដោយមានចក្ខុវិស័យនិងការយកចិត្តទុកដាក់របស់ប្រជាជន។ យើងមានកិត្តិយសបានឃើញការសហការបន្តរវាងសហគ្រាសកម្ពុជា និងបារាំង ក្នុងការគាំទ្រ អាកាសយានដ្ឋានអន្តរជាតិថ្មីបំផុតរបស់ប្រទេស។» លោក Charles Julliard នាយកប្រតិបត្តិ CCI France Cambodge បានបន្ថែម។
ការចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៩ អាកាសយានដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានអន្តរជាតិតេជោបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៩) គឺជាគម្រោងដែលដឹកនាំក្នុងស្រុកដែលគ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនកម្ពុជា OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។ គម្រោងនេះគឺជាដំណាក់កាលដ៏សំខាន់សម្រាប់លោកអ្នក ឧកញ៉ាបណ្ឌិត ពុង ឃាវ សែ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC ។
ដោយទទួលការទទួលស្គាល់អំពីការខិតខំប្រឹងប្រែង និងចក្ខុវិស័យឆ្ពោះទៅមុខរបស់លោក ក្នុងរយៈពេលជាង ៣០ ឆ្នាំ លោកបានចូលរួមអភិវឌ្ឍប្រទេសឲ្យជឿនលឿនជាងមុន។ ក្នុងនាមជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ក្នុងវិស័យឯកជន លោកនៅតែឈរនៅជួរមុខក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ ធនាគារ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ។
ការពង្រឹងភាពជាដៃគូអន្តរជាតិនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
ការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅទីក្រុងភ្នំពេញ គឺជាកិច្ចខិតខំប្រឹងប្រែងសហការរវាងភាគីផ្សេងៗ ដោយ CAIC បានចូលរួមជាមួយក្រុមហ៊ុន Foster + Partners (អង់គ្លេស) សម្រាប់ការរចនា, Lagardère Travel Retail (បារាំង) ដោយមិនគិតពន្ធ រួមជាមួយនឹងក្រុមហ៊ុន Newrest, ATS Group LBL, Archetype, Hafele (អាល្លឺម៉ង់) និងក្រុមហ៊ុនអាមេរិក OTIS និង Caterpillar សម្រាប់ប្រព័ន្ធ និងឧបករណ៍សំខាន់ៗ។ គម្រោងនេះបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្រិតពិភពលោក តាមរយៈកិច្ចសហការដ៏រឹងមាំជាមួយដៃគូអន្តរជាតិ។
នៅខែកញ្ញា ឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោបានបញ្ចប់ការហោះហើរសាកល្បងបច្ចេកទេសដំបូងរបស់ខ្លួនដោយជោគជ័យ បើកផ្លូវសម្រាប់ប្រតិបត្តិការពេញលេញ។ អាកាសយានដ្ឋាននេះត្រូវបានគ្រោងបើកដំណើរការនៅឆ្នាំ ២០២៥ដោយការបើកដំណើរការនេះស្របទៅនឹងខួប ២៥ឆ្នាំ របស់ OCIC ដែលនេះជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងការរួមចំណែករបស់ក្រុមហ៊ុនចំពោះការរីកចម្រើនរបស់កម្ពុជា។