មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមឥណ្ឌូណេស៊ីកាលពីយប់មិញនេះ លោក Issara Sritaro ដែលគេស្គាល់ថាជាគ្រូបង្វឹកបាល់ទាត់អាជីព U22 របស់ប្រទេសថៃ លោកធ្លាប់បាននិយាយថា លោកពិតជាមានការកោតសរសើរចំពោះភាពរហ័សរហួនរបស់ក្រុមបាល់ទាត់ឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបបាល់ទាត់ដំរីសសង្រ្គា.មកាលពីពេលថ្មីៗនេះ។
មុនពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ លោក Issara Sritaro បានលើកឡើងថា "នៅក្នុងការប្រកួតនេះ យើងមានចំណុចជាច្រើនដែលយើងខ្វះខាត ដោយសារភាពខ្ជិល ភាពជាប់គាំងនៃកម្លាំងបាល់ និងបូករួមកត្តាជាច្រើនទៀតដែលធ្វើអោយយើងលេងមិនបានល្អ”។
លោកបានបន្តទៀតថា “ខ្ញុំមិនភ្ញាក់ផ្អើលទេដែលឥណ្ឌូណេស៊ីអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រោះពួកគេមានពេលសម្រាកច្រើន ហើយក្រុមយើងមានពេលតែមួយថ្ងៃប៉ុណ្ណោះ លើសពីនេះក្នុងការប្រកួតចុងក្រោយយើងបានជួបវៀតណាមថែមទៀត ដោយក្រុមទាំងពីរ មានភាពស្អិតល្មួត នៅលើទីលានយ៉ាងតានតឹង ដែលវាបានធ្វើឱ្យកីឡាករយើងអស់ថាមពលច្រើន។ តែយ៉ាងណាក្តី ក្រុមឥណ្ឌូនេស៊ី គឺជាក្រុមដ៏ល្អមួយ ដែលសមត្ថភាពរបស់ពួកគេគឺមានភាពរហ័សរហួន”។
គួរជម្រាបផងដែរថា នេះជាការលើកឡើងរបស់លោក Isra Sritharo នេះបន្ទាប់ពីក្រុមបាល់ទាត់ថៃបានយកឈ្នះមីយ៉ាន់ម៉ា ៣-០ នៅស៊ីហ្គេម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០២៣ ខណៈម្សិលមិញនេះ ថៃបានចាញ់ឥណ្ឌូណេស៊ីក្រោមលិទ្ធិផល៥-២៕