សិក្សា៣០ឆ្នាំ! អ្នកជំនាញរូបនេះ ថាមានរឿង៣ ជួយឱ្យបុគ្គលិកទទួលបាន ការគោរព នៅកន្លែងធ្វើការ
Ping Chou EngOCTOBER 21 2024140 views

អ្នកជំនាញជាច្រើនបានលើកឡើងដូចៗគ្នាថា​ បុគ្គលិកដែលទទួលបាន ការគោរពស្រឡាញ់ច្រើននៅកន្លែងធ្វើការ នឹងជួយឱ្យពួកគេមានអារម្មណ៍សប្បាយចិត្ត និងមានផលិតភាពការងារខ្ពស់។

 

ក្នុងនោះអ្នកជំនាញមួយរូបគឺលោក Scott Mautz  ដែលលោកគឺជាអ្នកនិពន្ធនៅសារព័ត៌មានCNBC, Inc ជាគ្រូវបង្រៀនផង និងជាអតីតនាយកប្រតិបត្តិជាន់ខ្ពស់របស់ Procter & Gamble ដែលជាក្រុមហ៊ុន ដំណើរការអាជីវកម្ម មានតម្លៃរាប់ពាន់លានដុល្លារ ហើយថ្មីៗនេះលោកក៏បាននិពន្ធសៀវភៅមួយ ដែលមានចំណងជើងថា The Mentally Strong Leader

 

យ៉ាងណាមិញតាមរយៈការងារសិក្សានិងបង្រៀនអស់រយៈពេលជិត៣០ឆ្នាំ របស់លោក Scott Mautz  បាន​ឱ្យដឹងថាមានច្បាប់៣ដែលលោកជឿជាក់ថានឹងជួយឱ្យបុគ្គលិក ទទួលបានការគោរព នៅកន្លែងធ្វើការ។

 

/. ការផ្តល់ឱ្យ៖ អ្នកជំនាញរូបនេះលើកឡើងថា ប្រសិនបើអ្នកបង្កើតទម្លាប់នៃការផ្តល់ឱ្យ ច្រើនជាងអ្វីដែលអ្នកទទួលយក នោះអ្នកនឹងទទួលបាននូវការគោរព កោតសរសើរ។ ជាបុគ្គលិកម្នាក់ដើម្បីទទួលបានការគោរពស្រឡាញ់ ពីមិត្តរួមការងារអ្នកត្រូវផ្តល់ឱ្យនូវអ្វីដែលអ្នកអាចធ្វើបានដូចជា៖

 

  • មានចិត្តទូលាយបើកចំហ ចំណេះដឹងជួយដោះស្រាយបញ្ហាដល់អ្នកជុំវិញខ្លួន នៅក្នុងស្ថានភាពលំបាក។

 

  • ចេះចែករំលែកទស្សនៈ ដោយភ្ជាប់ជាមួយបទពិសោធន៏ និងទិន្នន័យជាក់លាក់។

 

  • ផ្តល់មតិកែលម្អដែលមានភាពជាក់លាក់ គួរឱ្យជឿជាក់ និងមានអត្ថន័យជាងការលើកទឹកចិត្តដែលមានភាពមិនច្បាស់លាស់។ 

 

 

/. រក្សាសភាពវិជ្ជមាន៖ ការគោរពនឹងកើតចេញពីអ្វីដែលអ្នកមិនចូលរួមធ្វើ ការប្រកាន់ជំហរផ្ទាល់ខ្លួន មិនយល់ស្របគ្រប់ស្ថានភាព គឺជាជំរុញឱ្យមានការគោរពចេញពីចិត្តពិតប្រាកដ របស់អ្នកដទៃចំពោះអ្នក៖

 

  • កុំនិយាយដើមអ្នករួមការងារ ប៉ុន្តែរក្សាការនិយាយ​ដើម​ជា​វិជ្ជមាន នឹងជួយឱ្យអ្នកទទួលបានការគោរព។ ជាឧទាហរណ៍ បើអ្នកមានឱកាសនិយាយល្អអំពីការងារដែលមិត្តរួមការងាររបស់អ្នក​បានធ្វើ នៅក្រោយខ្នងគាត់ វានឹងជួយជះឥទ្ធិពល ដល់វប្បធម៌ល្អនៅកន្លែងធ្វើការរបស់អ្នក ធ្វើឱ្យបុគ្គលិកចេះឱ្យតម្លៃគ្នាច្រើនឡើងៗ។

 

  • កុំ​ឱ្យខ្លួនឯងធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន អ្នកនិពន្ធ Scott បានបញ្ជាក់ថា ការរក្សាភាពវិជ្ជមានគឺជាជម្រើសមួយ ក្នុងការរស់បានយ៉ាងល្អនិងមានសេចក្តីសុខ នៅក្នុងពិភពលោកដែលតែងតែអវិជ្ជមាន និងព្យាយាមបំផ្លាញគ្នាដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូចពេលបច្ចុប្បន្ន។  

 

. បញ្ចេញទង្វើ៖ អ្នកអាចទទួលបានការគោរពប្រសិនបើអ្នកតែងបង្ហាញទម្លាប់អ្វីមួយនៅកន្លែងធ្វើការ៖

 

  • បង្ហាញពីវិជ្ជាជីវៈ និងភាពប៉ិនប្រសប់ ចូរបង្ហាញថាអ្នកបានធ្វើកិច្ចការរបស់អ្នកបានយ៉ាងជាប់លាប់ ធ្វើជាមនុស្សគួរឱ្យទុកចិត្តបាន និងមានភាពស្មោះត្រង់។ 

 

  • ជាបុគ្គលសុវត្ថិភាព បង្ហាញខ្លួនថាអ្នកជាបុគ្គលដែលមាន​គំនិតវិជ្ជមាន មានភាពច្បាស់លាស់ និងអាចចរចារបាន មានសមត្ថភាពយល់ចិត្តខ្ពស់ នៅពេលដែលនរណាម្នាក់ធ្វើខុស ដើម្បីឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពនៅពេលសុំយោបល់ពីអ្នកដោយការគោរពនិងពេញចិត្ត៕

 

 

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia