ទេសចរស្លៀកពាក់ប្រពៃណី បានអាហារហ្រ្វី ! ព្រឹត្តិការណ៍ធំៗ២ នឹងធ្វើឡើងនៅសៀមរាប ចុងខែតុលានេះ
Ping Chou EngOCTOBER 21 202465 views

តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថាខេត្តសៀមរាប នឹងមានព្រឹត្តិការណ៍ធំៗ ចំនួន២ នឹងធ្វើឡើងនៅចុងខែតុលានេះ រង់ចាំភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាឱ្យបានកុះករ ដើម្បីផ្តិតយកទស្សនីយ៍ភាព ដ៏អស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ និងពិព័រណ័ម្ហូបអាហារកម្ពុជា-ចិន ដែលជាសកម្មភាពទេសចរណ៍មួយ ជួយជំរុញឱ្យការលក់ដូររបស់អាជីវកម្មនានាក្នុងខេត្តសៀមរាប។ 

 

ព្រឹត្តិការណ៍ទី១គឺ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដែលចាប់ផ្តើមប្រារព្ធឡើង ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប ដែលមានដូចជាការភ្លក់មុខម្ហូបដោយសា្នដៃកូនខ្មែរនិងចិន ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។

 

ព្រឹត្តិការណ៍ទី២ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលានេះ នឹងមានព្រឹត្តិការណ៍បហង្ហាញ ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ "ស្នាមញញឹមនៃកម្ពុជាលើកទី២"​ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងរស់រវើក រំលេចនូវវប្បធម៌ដ៏យូរលង់ដូចជាការដង្ហែក្បួនទ័ព ពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ ។

 

លើសពីនោះក៏មានការតាំងពិព័រណ៍ម្ហូប សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរទៅចូលរួមនឹងទទួលបានការពិសារអាហារនិងទឹកដោយឥតគិតថ្លៃ។ 

 

ដូច្នេះសម្រាប់បងប្អូនទាំងភ្ញៀវជាតិ-អន្តរជាតិដែលមានបំណងទៅលេងខេត្តសៀមរាបកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤៕

 

462604086 1086939986329110 5010018402965983964 N

 

 

464024916 942321794595246 4878567592472445822 N

 

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia