មិនមែនចេះតែយកទេ! ពន្ធលើឈ្នួលផ្ទះ និងដី នឹងត្រូវរដ្ឋលើកលែងពន្ធបើស្ថិតក្នុងករណីនេះ
ធី ស្រីល័ក្ខOCTOBER 21 2024102 views

ពន្ធលើឈ្នួលជួលផ្ទះ និងដី គឺត្រូវបានកំណត់លើប្រាក់ឈ្នួលដែលបានមកពីការជួល ហើយពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ (ម្ចាស់កម្មសិទ្ធិ) ឬសិទ្ធិវន្ដរបស់កម្មសិទ្ធិករ (អ្នកតំណាង)។ ហើយពន្ធលើឈ្នួលផ្ទះ និងដីនេះ ត្រូវបានប្រមូលសម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ដើម្បីទុកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ។

១៩

ជាមួយគ្នានោះដែរ ចំពោះពន្ធលើឈ្នួលផ្ទះនិងដី គឺត្រូវបានលើកលែងមិនប្រមូលឈ្នួលផ្ទះនិងដី ចំពោះគ្រប់ករណីជួលទាំងឡាយណាដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោមចំនួន ៥០០ ០០០ រៀល។

18

គួរជម្រាបផងដែរថា ចំពោះម្ចាស់ផ្ទះជួលនិងដីទាំងឡាយណា ដែលមិនស្ថិតក្នុងករណីលើកលែងគឺត្រូវបង់ពន្ធតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។ ម្ចាស់កម្មសិទ្ធិត្រូវប្រកាសក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជូនទៅអង្គភាពពន្ធដារនៅក្នុងមូលដ្ឋានដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ថតចម្លងនៃកិច្ចសន្យាជួលចំនួន១ច្បាប់ផង។ ពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃ ម្ចាស់កម្មសិទ្ធិត្រូវប្រកាសជាលាយលក្ខណ៍អក្សរ ជូនទៅអង្គភាពពន្ធដារជាមុន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia