សាលាមត្តេយ្យថ្មីនេះស្ថិតនៅផ្ទះលេខ 02 ផ្លូវ 302 ភូមិ 7 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។ សាលាថ្មីនេះផ្តល់នូវបរិក្ខារដ៏ទំនើប កម្មវិធីសិក្សាពិសេស និងគ្រូបង្រៀនដែលមានជំនាញ បទពិសោធន៍យូរឆ្នាំ ដើម្បីលើកស្ទួយការច្នៃប្រឌិត ការគិតវិភាគ និងបណ្តុះគំនិតការស្រលាញ់ការរៀនសូត្រដល់បុត្រធីតារបស់លោកអ្នក។
យើងខ្ញុំសូមអញ្ជើញលោកអ្នកដែលជាមាតាបិតាសិស្សចូលរួមក្នុង កម្មវិធី Open Day នៅថ្ងៃ ទី 27 កក្កដា ឆ្នាំ 2024 ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង១២រសៀល។
ដើម្បីអបអរសាទរ ការចូលរៀនសម្រាប់ឆ្នាំសិក្សា 2024-2025 សាលាអន្តរជាតិSCIA ផ្តល់ជូនការបញ្ចុះ 100% លើថ្លៃចុះឈ្មោះ និង 40% លើថ្លៃសិក្សាសម្រាប់អ្នកចុះឈ្មោះ១០នាក់ដំបូងមុនគេ*។
ព្រឹត្តិការណ៍សំខាន់ៗ៖
* ទស្សនកិច្ចក្នុងបរិវេណសាលា
- សិល្ប:គំនូរនៅលើមុខសំរាប់កុមារ (Face Painting)
- Principal’s Talk
- ការនិទានរឿងកុមារ
- ការធ្វើតេស្ត បុគ្គលិកលក្ខណ: របស់បុត្រធីតាលោកអ្នក
- ការចាប់រង្វាន់ Lucky Draw
អំពីសាលាអន្តរជាតិ SCIA:
សាលាអន្តរជាតិSCIA (សាលាអន្តរជាតិសិង្ហបុរី-កម្ពុជា) ផ្តល់ការអប់រំគុណភាពអន្តរជាតិតាមរយៈកម្មវិធីសិក្សាស៊ីហ្គាពួរ ខេមប្រ៊ីជ ដែលចាប់ទទួលសិស្សអាយុចាប់ពី ២ឆ្នាំ ដល់១៨ឆ្នាំ។
ហេតុអ្វីត្រូវជ្រើសរើសសាលាអន្តរជាតិ SCIA?
*កម្មវិធីសិក្សាស៊ីងហ្គាពួរ ខេមប្រ៊ីជ (SCE): កម្មវិធីសិក្សាស៊ីហ្គាពួរ -ខេមប្រ៊ីជ ដើម្បីកសាងភាពជោគជ័យរបស់បុត្រធីតាលោកអ្នក។
* កម្មវិធីសិក្សាគ្រប់ផ្នែក: ការអភិវឌ្ឍតាមរយៈការលេង ដោយបង្កើនការអភិវឌ្ឍន៍គំនិត សង្គម អារម្មណ៍ និងរាងកាយ។
* បរិក្ខារ: មានអាងហែលទឹក និងកន្លែងលេង សម្រាប់កុមារ។
* គ្រូបង្រៀនជំនាញ: គ្រូមានបទពិសោធន៍រហូតដល់ 15 ឆ្នាំ ក្នុងការផ្តល់ការអប់រំ និងការថែទាំ។
* ការយកចិត្តទុកដាក់ជាឯកជន: យើងរក្សាថ្នាក់ដែលមានចំនួនសិស្សតិច ដើម្បីធានាបានការយកចិត្តទុកដាក់ល្អ។
* បរិយាកាសវិជ្ជមាន: បរិយាកាសវិជ្ជមាន និងការថែរក្សា ដែលធ្វើឱ្យកុមារមានអារម្មណ៍ល្អ និងលើកទឹកចិត្តក្នុងការរៀន។
ចូលរួមជាមួយសាលាអន្តរជាតិ SCIA សម្រាប់ការអភិវឌ្ឍន៍ចំណេះដឹងដ៏ល្អឥតខ្ចោះរបស់បុត្រធីតាលោកអ្នក!