ធនាគារវីងគឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជាដែលតែងតែនាំយកនូវផលិតផលនិងសេវាកម្មហិរញ្ញវត្ថុថ្មីៗដើម្បីជួយសម្រួលដល់តម្រូវការផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាហើយធនាគារនេះក៏កំពុងផ្ដល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដល់អតិថិជនរបស់ខ្លួន។
ជាក់ស្ដែងនៅពេលនេះធនាគារវីងបានផ្ដល់នូវអត្ថប្រយោជន៍បន្ថែមទៀតជូនដល់ប្រជាជនកម្ពុជាយើងដោយចាប់ពីពេលនេះតទៅរាល់អ្នកប្រើប្រាស់App ធនាគារវីងអាចធ្វើការស្គែនដកប្រាក់នៅតាមភ្នាក់ងារធនាគារវីងនៅទូទាំងប្រទេសដោយឥតគិតថ្លៃសេវាឡើយ។
ចំពោះរបៀបដកប្រាក់ដោយឥតគិតថ្លៃនៅតាមបណ្ដាញភ្នាក់ងារធនាគារវីងគឺមានភាពងាយស្រួលមែនទែន ដោយបងប្អូនគ្រាន់តែធ្វើដំណើរទៅកាន់ភ្នាក់ងារធនាគារវីងហើយស្គែនQR ដែលបានបិទនៅភ្នាក់ងារធនាគារវីង រួចបញ្ចូលនូវទឹកប្រាក់ដែលចង់ដកនិងបញ្ជាក់នូវលេខសម្ងាត់៤ខ្ទង់របស់គណនី នោះបងប្អូនអាចដកប្រាក់បានយ៉ាងឆាប់រហ័ស។
ការស្គែនដកប្រាក់តាមភ្នាក់ងារធនាគារវីងនេះ បងប្អូនអាចដកដោយគេមិនកំណត់ចំនួនដកនោះទេហើយក៏មិនកំណត់ទឹកប្រាក់ដែលត្រូវដកនោះទេ។ ហើយអ្វីដែលកាន់តែពិសេសគឺបងប្អូនអាចដកបានតាមភ្នាក់ងារធនាគារវីងជាង១២,០០០កន្លែងទូទាំងប្រទេស គ្រប់ពេលវេលា គ្រប់ទីកន្លែង។
គួរបញ្ជាក់ផងដែរធនាគារវីងបានចាប់ផ្ដើមប្រតិបត្តិការដំបូងកាលពីឆ្នាំ២០០៨ដែលកាលនោះគឺជាធនាគារឯកទេសផ្ដល់សេវាវេរលុយតាមទូរស័ព្ទដៃទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ ដោយសារការគាំទ្រនិងភាពរីកចម្រើនឥតឈប់ឈរ នៅឆ្នាំ២០២១ធនាគារវីងទទួលបានអាជ្ញាបណ្ណពីធនាគារជាតិក្នុងការកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជដ៏ធំបំផុតមួយមកដល់បច្ចប្បន្ននេះ៕