(ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។
ក្នុងកម្មវិធីនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារា រដ្ឋមន្រ្តីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្ សាស្ត្រាចារ្យ និងនិស្សិតជាង 300 នាក់ ចូលរួមក្នុងពិធីនេះ ។យាធិការនៃសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ, លោក Hark Kyu Park ប្រធានគ្រប់គ្រងសាជីវកម្មសាមសុងពិភពលោក, អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិចប្រចាំទ្វីបអាស៊ីនិងអូសេអានី រួមជាមួយគណអធិបតី ភ្ញៀវកិត្តិយស
សូមបញ្ចាក់ថា កម្មវិធី Samsung Innovation Campus ដែលមានដំណើរការនៅទូទាំងពិភពលោក គឺជាកម្មវិធី ផ្តល់នូវការអប់រំលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិតនិងយុវជនដែលគ្មានការងារធ្វើជាច្រើន ។ ក្រៅពីជំនាញចម្បងៗដូចជា AI, IoT, Big Data, Coding និង programming, កម្មវិធី Samsung Innovation Campus ក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជម្រុញយុវជន ឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឈួន ដារ៉ា មានសេចក្តីរីករាយចូលរួមអបអរសាទរ និងធ្វើជាសាក្សីចំពោះការចុះអនុស្សរណៈយោគយល់គ្នារវាងសាលកិវទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សានវានុវត្តន៍ តាមបែបសម័យទំនើបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីជាថ្នាលបណ្តុះនិស្សិតកម្ពុជា ឱ្យចាប់យកជំនាញពីវិស័យឌីជីថល និងទំនាក់ទំនងព័ត៌មានវិទ្យា (ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម៤.០។
លើសពីនេះទៅទៀត ឯកឧត្តម ក៏បានបន្ថែមថា អត្ថន័យសំខាន់នៃពាក្យបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅពេលនេះគឺសំដៅលើ “ការអភិវឌ្ឍបច្ចេកវិទ្យាសម័យទំនើប” មានដូចជា 3D Printing, Robotics, Biotech, Quantum Computing, Enhanced communications network and infrastructure (the internet of thing) and new production management know-how ។
ឆ្លៀតក្នុងឱកាសនេះលោក Sangho Jo ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានី ក៏បានលើកឡើងផងដែរថា ចាប់តាំងពីការបើកដំណើរការ កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង (Samsung Innovation Campus) ក្នុងឆ្នាំ២០១៩មក គឺបានបណ្តុះបណ្តាលនិស្សិតជាង ៧ម៉ឺន ៥ពាន់នាក់(៧៥០០០នាក់) ក្នុងចំណោមប្រទេសសរុបចំនួន33ប្រទេស។ ហើយការចុះអនុស្សរៈរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងថ្ងៃនេះ គឺជាថ្ងៃចាប់ផ្តើមដំណើរការរបស់កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង (Samsung Innovation Campus) ក្នុងប្រទេសកម្ពុជាផងដែរ។
ក្រោយពីបញ្ចប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា លោក Hark Kyu Park ក៏បានធ្វើការទស្សនៈកិច្ចមជ្ឈមណ្ឌល Samsung Innovation Campus ដែលនឹងធ្វើការបើកដំណើរការចាប់ពីខែកញ្ញា ខាងមុខនេះតទៅ និងបានសំណេះសំណាលជាមួយ ឯកឧត្តម ឈួន ដារា អំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា លើវិស័យបច្ចេកវិទ្យា និង ជាអ្នកដឹងនាំនាពេលអនាគតផងដែរ។ បន្ថែមពីនេះ លោក Hark Kyu Park ក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុង ប៊ូសាន ដែលត្រូវជាម្ចាស់ផ្ទះសម្រាប់ពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ។
គួររំលឹកផងដែលថា ក្រុមហ៊ុន Samsung ជាសមាជិកសកម្មផ្នែកឯកជននៃគណៈកម្មាធិការប្រជែងធ្វើជាម្ចាស់ផ្ទះ World Expo 2030 បានធ្វើសកម្មភាពយ៉ាងផុសផុលនៅជុំវិញពិភពលោក ដើម្បីឱ្យទីក្រុងប៊ូសាន ក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះ។
រៀបរៀងដោយ៖ រិន មករា