ចាប់ពីខែក្រោយទៅ ថៃនឹងដំឡើងប្រាប់ឈ្នួលដល់កម្មករម្នាក់ជិត១២ដុល្លារក្នុងមួយថ្ងៃទូទាំងប្រទេស
ធី ស្រីល័ក្ខSEPTEMBER 13 2024298 views

បើទោះបីជាមានការព្រួយបារម្ភពីការដំឡើងប្រាក់ឈ្នួលអាចជះឥទ្ធិពលអវិជ្ជមានដល់ម្ចាស់អាជីវកម្មក៏ដោយ តែរដ្ឋមន្រ្តីក្រសួងការងារថៃ បែរជាប្រកាសថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាទូទាំងប្រទេសដល់ ១១,៧ដុល្លារក្នុងមួយថ្ងៃ ដោយច្បាប់នេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នេះតទៅ។

 

យោងតាមការចុះផ្សាយដោយកាសែតបាកកប៉ុស្តិ៍បានឱ្យដឹងថា លោក Phiphat Ratchakitprakarn ដែលជារដ្ឋមន្ត្រីក្រសួងការងារថៃបាននិយាយថា ការដំឡើងប្រាក់ឈ្នួលនេះគឺបន្ទាប់ពីបានពិភាក្សាជាមួយប្រតិបត្តិករអាជីវកម្ម និងការសិក្សាដែលធ្វើឡើងដោយអនុគណៈកម្មាធិការដែលបង្កើតឡើងដោយក្រសួងការងារដូច្នេះ ក្រសួង​បាន​សម្រេច​បន្ត​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទូទាំង​ប្រទេស​តាម​ការ​កំណត់ផងដែរ។

១៣

លោក Phiphat បាននិយាយបន្តថា សហគ្រាសធុនតូច និងមធ្យមដែលមានបុគ្គលិកតិចជាង២០០នាក់នឹងមិនត្រូវបានទាមទារឱ្យដំឡើងប្រាក់ឈ្នួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជួយដល់ក្រុមហ៊ុនតូចៗទាំងនេះ ដែលផ្តល់ការងារជាង ៩០% នៃកម្លាំងពលកម្មរបស់ប្រទេស រហូតដល់សេដ្ឋកិច្ចងើបឡើងវិញ។

 

រដ្ឋមន្ត្រីក្រសួងការងារថៃ បានបន្ថែមដែរថា ស.ស.យ.ក នឹងអនុម័តវិធានការផ្តល់សំណងដល់អាជីវកម្មជាមួយនិយោជិតជាង ២០០នាក់ ដោយផ្តល់ឱ្យពួកគេនូវការបញ្ចុះតម្លៃ ១% លើការរួមចំណែករបស់ពួកគេទៅក្នុងមូលនិធិសន្តិសុខសង្គមចាប់ពីខែក្រោយរហូតដល់ខែកញ្ញាឆ្នាំក្រោយ។

១១

លើសពីនេះលោក Phiphat បានបង្ហាញពីលទ្ធភាពនៃការស្នើសុំកិច្ចសហប្រតិបត្តិការពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ឥណទានដែលមានការប្រាក់ទាបដល់ក្រុមហ៊ុន ដើម្បីជួយរក្សាសាច់ប្រាក់ និងលំហូរសាច់ប្រាក់របស់អាជីវកម្មរបស់ពួកគេ បន្ទាប់ពីការដំឡើងប្រាក់បៀវត្សរ៍ចូលជាធរមានផងដែរ៕

១២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia