ជារៀងរាល់ឆ្នាំ មន្រ្តីរាជការស៊ីវិលតែងតែទទួលបាននូវបៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភប្រចាំខែទៅតាមមុខតំណែង តួនាទីនិងបទសោធន៍។ ខាងក្រោមនេះ បៀវត្ស ប្រាក់កម្រៃនិងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីរាជតាមវិស័យនីមួយៗនៅក្នុងឆ្នាំ២០២៤កន្លងទៅយោងតាមក្រសួងមុខងារសាធារណៈ។
១. វិស័យរដ្ឋបាល បច្ចេកទេសនិងការទូត ទទួលបាន១៣៦៥៩៥០រៀល
២. វិស័យអប់រំ ទទួលបាន ១៤៥៦៩៥០រៀល
៣. វិស័យសុខាភិបាល ១៤៥៦៩៥០រៀល
៤. នគរបាលជាតិ ទទួលបាន ១៤៤៣៩២៧រៀល
៥. យោធិន ទទួលបាន ១៣៦៥០២៧រៀល
៦. មន្រ្តីកិច្ចសន្យា ទទួលបាន៧៧០០០០រៀល
គួរបញ្ជាក់ផងដែរថាក្រសួងមុខងារសាធារណៈ បានជូនដំណឹងថា រដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភពីលើប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដោយក្នុងម្នាក់ទទួលបានចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដោយផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
សូមមើលតារាងបៀវត្ស ប្រាក់កម្រៃនិងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីរាជតាមវិស័យនីមួយៗនៅឆ្នាំ២០២៤។