មានតែ ៣០ដុល្លារក៏រៀនបាន! កន្លែង១នេះ បើកបង្រៀនជំនាញកសិកម្ម ចាយត្រឹម ៣០$ អាចរៀនកសិកម្មចេះស្ទាត់
ធី ស្រីល័ក្ខJANUARY 23 2023525 views

លុយ ៣០ដុល្លារ បើនិយាយទៅមិនច្រើនប៉ុន្មាននោះទេ ហើយបើយើងគ្រាន់តែចំណាយលើរបស់របរប្រើប្រាស់មួយចំនួនក៏អស់បាត់ទៅហើយ ប៉ុន្តែបើយើងយកលុយដ៏តិចតួចស្តួចស្តើងនេះទៅរៀនជំនាញបន្ថែមដើម្បីបង្កើតលុយវិញ វាអាចនឹងធ្វើឱ្យលុយ៣០ដុល្លារក្លាយជាលុយរាប់ពាន់ រាប់ពាន់រាប់ម៉ឺនដុល្លារបាន។

ជាក់ស្តែង ប្រសិនបើបងប្អូនមិនដឹងថាគួរយកលុយ ៣០ដុល្លារនេះទៅធ្វើអ្វីដែលអាចបង្កើតលុយបាន បងប្អូនអាចយកទៅរៀនជំនាញកសិកម្មពី SALA Center បាន ដែលកន្លែងមួយនេះមានបង្រៀនបច្ចេកទេសដាំបន្លែលើទឹកបង្រៀនដោយគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្រៅប្រទេស។ដែលវគ្គថ្មីសិក្សាផ្ទាល់នៅកសិដ្ឋាន ដែលមានទីតាំងស្ថិតនៅ ភូមិអាចម៍កុក, សង្កាត់កំពង់សំណាញ់, ក្រុងតាខ្មៅ, ខេត្តកណ្តាល ចូលរៀនថ្ងៃសៅរ៍ទី 28-01-23 និងថ្ងៃអាទិត្យទី 29-01-23 ម៉ោងសិក្សា៖ 08ព្រឹក - 12ថ្ងៃត្រង់។

ក្រោយរៀនចប់បងប្អូននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ៖ ផ្តល់ជូន វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន បង់ថ្លៃសិក្សាម្តងរៀនបានរហូត ចេះធ្វើទីផ្សារលក់បន្លែ ឬផលិតផលដោយខ្លួនឯង ចេះប្រើជី AB សំរាប់ដាំបន្លែគ្រប់ប្រភេទ ចេះបណ្តុះគ្រាប់ពូជ និងរបៀបថែទាំកូនបន្លែ ចេះសាងសង់រោងដាំបន្លែលើទឹកចេះប្រើឧបករណ៍វាស់ pH និង EC ដឹងពីប្រភេទបន្លែដែល អាចដាំដុះលើទឹកបាន មានផ្តល់ជូនឯកសារ និងសំភារៈដាំ ទាញចូលគ្រុប តេលេក្រាម ទទួលព្រឹក្សាបន្ថែម។

គួរបញ្ជាក់ផងដែរថា ក្រៅពីបង្រៀនបច្ចេកទេសដាំបន្លែលើទឹក SALA Center ក៏មានបង្រៀនបច្ចេកទេសចិញ្ចឹមសត្វ និងជំនាញផ្សេងៗទៀតផងដែរ។ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះចូលរៀនបាននៅ SALA Center បានផ្ទាល់នៅ ផ្ទះលេខ 550, ផ្លូវ លំ, ភូមិអាចម៍កុក, សង្កាត់កំពង់សំណាញ់, ក្រុងតាខ្មៅ, ខេត្តកណ្តាល ឬតាមរយៈហ្វេបុកផេក SALA Center និងតាមរយៈតេឡេក្រាម៖ 087971999 /  068571999 / 078990059 ៕

1

319013660 704269327744794 7231624868064946703 N

324578719 1649280928875520 7484152115446791028 N

321423900 716561030058523 8118394361099002068 N

322473174 699383518467786 554660205931235055 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia