យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុនៅមុននេះបន្តិចបានឱ្យដឹងថា ដោយសារតែរយៈពេល ២ ៣ថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជនលិចផ្លូវលេខ៤ ត្រង់ស្ពានស្ទឹងសំរោងចន្លោះគីឡូលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ ១០៨ ដូចនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី។
គូសបញ្ជាក់ផងដែរថា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ សូមបងប្អូនទាំងអស់រកផ្លូវវាងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ជ្រាបជាដំណឹង និងមេត្តាយោគយល់អធ្យាស្រ័យក្នុងការធ្វើដំណើរកន្លងមក៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង