ផ្លូវក្រវាត់ក្រុងទី៣ នឹងលេចចេញរូបរាង១០០% ពេលស្ពានសំខាន់ ២ កន្លែងនេះសាងសង់រួចរាល់
Bunthoeun KoemMAY 8 20223 K views

ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ សព្វថ្ងៃគម្រោងធំនេះ បាននឹងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ហើយបើតាមការបញ្ជាក់ពីមន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន  ផ្លូវក្រវាត់ក្រុងទី៣ នេះនឹងលេចរូបរាងពេលលេញ នៅពេលស្ពានចំនួនពីរកន្លែងត្រូវបានសាងសង់រួចរាល់គឺនៅ កោះដាច់ និង ក្ដីតាកុយ។

ជាក់ស្ដែងយោងតាមប្រសាសន៍របស់ឯឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលកន្លងទៅបានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃថវិកាដែលយើងមានសាងសង់បានត្រឹមតែពាក់កណ្តាលក្រវ៉ាត់ទេ ដោយសារត្រើយខាងកើតយើងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ យើងត្រូវសាងសង់ស្ពាននៅកោះដាច់ ទើបយើងក្លាយទៅជាក្រវាត់ក្រុងពេញលេញ»

សូមជម្រាបថា គម្រោងក្រវាត់ក្រុងទី៣ តាមការកំណត់គឺត្រូវបញ្ចប់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ប៉ុន្ដែត្រូវបានបន្ថែមពេលវេលាសាងសង់រយៈពេល​១ ឆ្នាំទៀត ដោយសារផ្លូវក្រវាត់ក្រុងទី៣នេះ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩ ទើបគម្រោងនេះ។ តែទោះបីយ៉ាងណា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថាផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។  ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី ៣ នេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ

Feature

60b052d8cba13

61f9f990a2bc6

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia