ម្ចាស់ Revlon នៅខ្មែរ៖ ការលក់មិនមែនចង់តែបានលុយទេ ប្រសិនជាខ្ញុំចង់បានលុយ ប្រហែលជាខ្ញុំមិនបានលុយទេ
នារី AUTOJUNE 1 20231.3 K views

Revlon គឺជាយីហោគ្រឿងសំអាងរបស់សហរដ្ឋអាមេរិកដ៏ល្បីល្បាញមួយដោយបានបង្កើតឡើងតាំងពីឆ្នាំ ១៩៣២មកម៉្លេះ ពោលបើគិតមកដល់បច្ចុបន្ននេះមានរអាយុកាលចូល៩១ឆ្នាំមកហើយ ដែលឈរលើវិស័យនេះ។ ទន្ទឹមនឹងនេះដែរ Revlon ក៏បានបោះជំហានជានចូលមកកាន់ប្រទេសកម្ពុជាអស់រយៈពេល២៣ឆ្នាំមកហើយដែរ ដោយមានវត្តមាន អ្នកស្រី ចាន់ ភាវី ជាម្ចាស់ប្រេនលើយីហោយក្សមួយនេះ។

336026493 762304205177582 8681179108827953262 N

ថ្លែងក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី Brand Talk ជាមួយ Business Cambodia អ្នកស្រី ចាន់ ភាវី ដែលត្រូវបានគេស្គាល់ថា​ជាម្ចាស់ប្រន Revlon ប្រចាំស្រុកខ្មែរ បានឱ្យដឹងថា “ការលក់មិនមែន​ចង់បានតែលុយទេ ប្រសិនជាខ្ញុំចង់បានលុយ ប្រហែលជាខ្ញុំមិនបានលុយទេ

3

អ្នកស្រីបានបន្តទៀតថា ប្រសិនបើពេលនោះ (២០ជាងឆ្នាំមុន) អ្នកស្រីលក់ដើម្បីចង់តែបានលុយ ពិតណាស់អតិថិជនមិនទិញអ្នកស្រីទេ ព្រោះមូលហេតុតម្លៃ Revlon គឺវាថ្លៃពេក។ ប៉ុន្តែអ្វីដែលអ្នកស្រីលក់នៅពេលនោះគឺតាមរយៈការលើកទឹកចិត្ត ការបង្ហាត់ ការបង្ហាញ ឱ្យពួកអតិថិជនស្គាល់ពីរបៀបប្រើជាមុនសិន ដូច្នេះហើយនៅពេលដែលអតិថិជនយល់ហើយ នោះយើងមិនចាំបាច់ប្រាប់គាត់ឱ្យទិញនោះទេ ពោលគាត់នឹងធ្វើការទិញដោយខ្លួនឯង ព្រោះអតិថិជនឃើញថាពេលដែលគាត់បានប្រើរួច វាពិតជាហុចផលពិតមែន។

10264244 850792898321442 7244535422006578651 O

10830610 847974465269952 6368726105291175812 O

ជាក់ស្តែងដើម្បីមានឱកាសអាចបង្ហាញអតិថិជនបាន ពេលនោះអ្នកស្រីបានបង្កើតកម្មវិធី Face 2 face ឡើងដោយមានការចាកបញ្ចាំងតាមរយៈកញ្ជាក់ទូរទស្សន៍ ដែលពេលនោះហើយជាពេលដែរប្រេនមួយនេះបានប្រកាសឱ្យនារីៗដឹងថា ផលិតផលនេះពិតជាល្អ ពិតជាអាចកែរប្រែសម្រាស់របស់គាត់ និងភាពជឿជាក់របស់គាត់អូតូមេទិកហើយក៏ជាពេលដែល Revlon ចាប់ផ្តើមផ្ទុះឡើងខ្លាំង ហើយគេចាប់ផ្តើមស្គាល់ថា Revlon ជាអ្វី ដូច្នេះហើយហេតុផលដែលអតិថិជនហ៊ានចាយលុយលើផលិតផលមួយហ្នឹង ព្រោះវាបានឆ្លើយតបជាមួយដំណោះស្រាយ និងតម្រូវការរបស់គាត់។

4

ជាចុងក្រោយអ្នកស្រីបានមានប្រសាស្រ្តថា ក្នុងការរកស៊ី​ យើង​ចែករំលែកមុន ទើបយើងអាចចំណេញតាមក្រោយ៕

7

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia