សង់ភ្ជាប់ពីភ្នំ១ទៅភ្នំ១ កម្ពុជាបង្កើតបានអាងស្ដុកទឹកខ្នាតយក្សផ្ទុកទឹកបាន ៥០ លានម៉ែត្រគូប
Bunthoeun KoemAUGUST 29 20221.1 K views

ជារឿងអស្ចារ្យដែលកម្ពុជាមានអាងស្ដុកទឹកខ្នាតយក្ស អាចស្ដុកទឹកបានរហូតទៅដល់ ៥០​លានម៉ែត្រគូប និងអាចជួយស្រោចស្រប់ដំណាំរបស់ប្រជាកសិករបានរាប់ម៉ឺនហិចតា។ ហើយអាងស្ដុកទឹកដ៏ធំមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្ដពោធិ៍សាត់។ 

តាមការលើកឡើងរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌ មានស្តីពី “ សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម” នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា អាងទឹកខ្នាតយក្សខាងលើ គឺអាងទឹកជម្រាបទី១ ដែលជាអាងទឹកទំនប់ទី៣ និងទំបន់ទី៥។ អាងទឹកនេះបានដើរតួនាទីសំខាន់ក្នុងការស្ដុកទឹកស្រោចស្រប់ដំណាំ ខណៈអាងទឹកនេះត្រូវបានសាងសង់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយទៀត។

300387149 398697785729656 7368091161946586566 N

ថ្លែងក្នុងសន្និសីទសារព័ត៌មានខាងលើលោកប្រធានមន្ទីរបានមានប្រសាសន៍ថា អាងទឹកខ្នាតយក្សជម្រាបទី១គឺជាអាងទឹកទំបន់ទី៣នឹងទំបន់ទី៥ ដែលយើងតែងតែលឺ ឱ្យតែដល់ខេត្តពោធិ៍សាត់អ្នកណាក៏ស្គាល់ដែរថាទំនប់ទី៣និងទំបន់ទី៥គឺជាទំនប់កសាងឡើងរវាងភ្នំនិងភ្នំ ពីភ្នំមួយទៅភ្នំមួយ ស្ទាក់ពីភ្នំមួយទៅភ្នំមួយទៀតទាំងពីរនេះយើងរក្សាទុកទឹកបានរហូតមាន៥០លានម៉ែត្រគូប

លោកបានបន្ថែមដែរថា ក្រៅពីអាងទឹកខ្នាតយក្សខាងលើ បច្ចុប្បន្នខេត្ដពោធិ៍សាត់ មានប្រព័ន្ធធារាសាស្រ្ដចំនួន ៥១ កន្លែង ក្នុងនោះប្រព័ន្ធធារាសាស្រ្ដខ្នាតធំមានចំនួន ៥ កន្លែង ខ្នាតមធ្យមមានចំនួន ៣៩ កន្លែង និងខ្នាតតូចចនួន ៥ កន្លែងផងដែរ។ 

គួរបញ្ជាក់ផងដែរថាការធ្វើធារាសាស្រ្ដនៅក្នុងខេត្ដពោធិ៍សាត់ ក្រៅតែពីការទប់បានទឹក វាក៏បានបង្កើតបានទាំងស្ពាននិងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រី​​ នុត រតនៈ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia