កាលពីមុន នៅពេលដែលយើងចាប់បានទឹកអប់ដែលមានក្លិនក្រអូបជាប់បានយូរ យើងតែងតែនិយមទិញទឹកអប់ដែលមកពីប្រទេសផ្សេងៗយកមកប្រើប្រាស់ ប៉ុន្តែនៅពេលនេះប្រសិនជាបងប្អូនចង់បានទឹកអប់មួយដែលមានគុណភាពល្អបងប្អូនអាចមកទិញនៅហាងមួយរបស់កូនខ្មែរ ដែលមានឈ្មោះថា “ដឺ សេន -De Scent” ព្រោះហាងនេះមានទឹកអប់ផលិតដោយដៃកូនខ្មែរ១០០% ហើយថែមទាំងឈ្មោះទឹកអប់បែបខ្មែរថែមទៀតផង។
នៅក្នុងបទសម្ភាសន៍ Business Cambodia លោក សុខ សេងហួរ ដែលជាអ្នកតំណាងឱ្យហាងទឹកអប់ “ ដឺ សេន -De Scent” បាននិយាយថា ចំពោះទឹកអប់នេះយើងបានយករូបមន្តមកពីប្រទេសបារាំង ប៉ុន្តែយើងមានសិប្បកម្មផលិតដោយដៃខ្លួនឯងហើយបច្ចុប្បន្ននេះទឹកអប់នៅហាងយើងគឺមានហូតដល់ទៅ១០ក្លិន ប៉ុន្តែនៅក្នុងនោះយើងទើបតែចេញមួយក្លិនថ្មីទៀតដែលមានឈ្មោះថាស្ទឹងសែន។
លោក សេងហួរ បាននិយាយថាបន្តថា ហាងរបស់យើងគឺបានបើកដំណើរការបានរយៈពេលជាង ១ឆ្នាំហើយ ប៉ុន្តែនៅ៦ខែចុងក្រោយនេះគឺពិតជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងនៅទីក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្ត។ ហើយបើនិយាយអំពីតម្លៃរបស់ទឹកអប់យើងវិញ គឺមានតម្លៃចាប់ពី៨០០០រៀលឡើងទៅ ដូច្នេះហើយអតិថិជនសុទ្ធសឹងតែមានលទ្ធភាពទិញប្រើប្រាស់បានគ្រប់វ័យ គ្រប់ជម្រើសបានទាំងអស់។
លើសពីនេះទៅទៀត ទឹកអប់ដែលចេញពីហាង “ ដឺ សេន -De Scent” គឺជាប់ក្លិនបានយូរលើសពី២៤ម៉ោង បើនិយាយពីក្លិនវិញមិនឲ្យចាញ់ជាមួយទឹកម៉ាកល្បីៗហើយទឹកអប់ក៏មានក្លិនក្រអូបប្រហើរមួយដប100ml ប្រើបានរាប់ខែឯណោះ។
គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលត្រូវការទឹកអប់ដែរមានក្លិនក្រអូបផ្អែមស្រទន់អាចបាញ់ទៅរៀនបានទៅដើរលេង អាចសាក sweet love បានធានាថាក្លិនជាប់លើស ២៤ម៉ោងសំខាន់មាតម្លៃសមរម្យទៀតផង។ ទំនាក់ទំនងទិញតាមរយៈផេក “ ដឺ សេន -De Scent” ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 010 566 710 ៕