សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក)បើកសន្និបាតលើកទី១ ជាប្រវត្តិសាស្រ្តថ្មីនៃវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា
Bunthoeun KoemMARCH 22 2025

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ – សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) ហៅកាត់ជាភាសារខ្មែរ ស.ភ.ប.ផ.ក និងជាភាសារអង់គ្លេស CAMAA បានរៀបចំសន្និបាតជាលើកដំបូងរបស់ខ្លួននៅអគារកាណាឌីយ៉ាថាវ័រភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខជាង ២០ក្រុមហ៊ុន ជាតំណាងនិយោជក និងនិយោជិតជាង៣០០០នាក់ ដើម្បីបង្កើតចក្ខុវិស័យសម្រាប់អនាគតក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា។ 

 

Photo 2025 03 22 17 24 26

 

ដោយមានការទទួលស្គាល់តាមរយៈលិខិតផ្លូវការពីក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា មានគោលការណ៍ចូលរួមសហការក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីរៀបចំរបៀបរៀបរយទាំងការផ្សព្វផ្សាយតាមផ្ទាំងអាហ្វីស ប៉ាណូ បដា និងស្លាកសញ្ញាផ្សព្វផ្សាយផ្សេងៗ ក៏ដូចជាការពង្រីកផ្នែកផ្សព្វផ្សាយឌីជីថលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងជំរុញឱ្យមានការបង្កើតស្តង់ដារក្រមសីលធម៌ក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង។

 

ក្រោមការដឹកនាំរបស់លោក គៀន សាន ប្រធានសមាគម បានផ្ដោតការពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម បម្រែបម្រួលក្នុងបរិបទឌីជីថល និងការពង្រឹងទំនុកចិត្តរបស់អតិថិជន។ ព្រឹត្តិការណ៍នេះជាសក្ខីភាពនៃការចាប់ផ្ដើមប្រវត្តិសាស្រ្តថ្មីក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជាការត្រួសត្រាយផ្លូវទៅកាន់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត ក៏ដូចជាជួយដល់សមាជិកសមាគមទាំងអស់ឱ្យមានការរីកចម្រើនទាំងអស់គ្នា៕

 

Photo 2025 03 22 17 25 54

Photo 2025 03 22 17 25 33

Photo 2025 03 22 17 25 40

Photo 2025 03 22 17 24 36

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia