ឱពុកម្តាយរវល់ គ្មានពេលមើលថែកូន! កុំរំលងសាលា១នេះ អាចបង្រៀនក្មេងៗឱ្យចេះកិច្ចពីក្នុងដល់ក្រៅផ្ទះ
Ping Chou EngMARCH 23 202531 views

សម័យនេះមានឪពុកម្តាយជាច្រើនរវល់រកស៊ី ធ្វើការច្រើនដើម្បីកូន។ ក្នុងនោះក៏មានឪពុកម្តាយខ្លះមានក្តីបារម្ភពេល ដែលគ្មានពេលមើលថែកូនឱ្យបានដិត លើការអប់រំសីលធម៌ សុជីវធម៌ និងកិច្ចការងារក្នុងផ្ទះនានា​ ខ្លាចកូនមិនចេះអីធំឡើងពិបាក។

 

យ៉ាងណាមិញនេះលែងជាកង្វល់របស់ឪពុកម្តាយហើយ ខណៈ សាលាវិជ្ជាជីវៈកូនប្រសារស្រី  អាចជួយបង្រៀនក្មេងៗមួយចប់តាំងពីកិច្ចការក្នុងផ្ទះ ដល់ក្រៅផ្ទះ ដូចជាគេហកិច្ច ថ្នាក់បង្រៀនដាំបាយធ្វើម្ហូប ធ្វើកិច្ចការផ្ទះនិងអប់រំសីលធម៌សុជីវធម៌ទូទៅ ដោយឪពុកម្តាយអាចចំណាយពេលឱ្យកូនរៀនមួយថ្ងៃ១-២ម៉ោង ជាមួយគ្រូជំនាញនៅសាលានេះក៏បាន។

 

បើតាមស្ថាបនិកសាលាវិជ្ជាជីវៈកូនប្រសារស្រី និងជាគ្រូឯកទេសថ្នាក់អប់រំកុមារតូចបានថ្លែងប្រាប់ក្រុមការងារថា សាលានេះតែងទទួលក្មេងៗប្រុសស្រី ជាច្រើននាក់ ដែលពិបាកអប់រំចិត្តគំនិតនិងអាកប្បកិរិយាជាហូរហែ ក្រោយរៀនចប់ឪពុកម្តាយរបស់ពួកគេរីករាយណាស់ព្រោះកូនបានកែប្រែក្នុងកម្រិតមួយ អាចទទួលយកបានច្រើន ដោយពួកគេមានចរិតទន់ភ្លន់ជាមួយគ្រួសារនិងអ្នកដទៃជាងមុន។

 

បង្កើតឡើងជាង១០ឆ្នាំ សាលាវិជ្ជាជីវៈកូនប្រសារស្រីបច្ចុប្បន្ននេះ មិនត្រឹមតែបង្រៀនអប់រំក្មេងៗអំពីគេហកិច្ច វិជ្ជាមេផ្ទះ ហត្ថកម្ម សីលធម៌ក្នុងនិងក្រៅផ្ទះប៉ុណ្ណោះទេ។ សាលាក៏មានបង្រៀនថ្នាក់ចិត្តសាស្រ្តអប់រំកូនដល់ឪពុកម្តាយនិងថ្នាក់មុនរៀបការ សម្រាប់ស្រ្តីនិងបុរសដែលចង់កសាងសុភមង្គលឱ្យបានត្រឹមត្រូវក្នុងគ្រួសារផងដែរ។

 

ដូច្នេះប្រសិនបើលោកអ្នកមានតម្រូវការនិងចាប់អារម្មណ៍លើការអប់រំកូនតូច សម្រាប់អំពីជំនាញទន់ដ៏សំខាន់ពេញមួយជីវិតរបស់ពួកគេ លោកអ្នកអាចធ្វើការទាក់ទងទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ សាលាវិជ្ជាជីវៈ កូនប្រសាស្រី Daughter-in-Law House Holding ឬទូរស័ព្ទទៅកាន់លេខ 077 333 779

 

466113954 1090785063046594 8800962387880976930 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia