កាដូឆ្នាំថ្មី! នៅខែមេសានេះ គម្រោងធំៗ ២ នឹងបើកសម្ពោធដាក់ឲ្យពលរដ្ឋប្រើប្រាស់ជាផ្លូវការ
Bunthoeun KoemMARCH 25 2025304 views

នៅមិនដល់១ ខែទៀតនោះទេ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ហើយ។ ក្នុងនោះដែរអ្វីដែលអារម្មណ៍ គឺមានគម្រោងធំចំនួន ២ នឹងត្រូវសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ មុននឹងពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ផងដែរ ពោលគឺនឹងសម្ពោធដាក់ឲ្យដំណើរការនៅដើមខែមេសា ខាងមុននេះ។ ដោយនៅក្នុងនោះរួមមាន៖

 

១. កំពង់ផែទេសចរណ៍អន្ដរជាតិកំពត

 

កំពង់ផែទេសចរណ៍អន្ដរជាតិកំពត នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះហើយ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ។

 

សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត (K.I.T.P DEVELOPMENT-CO,LTD) ជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាល  សាងសង់លើផ្ទៃដី ៤ ហិតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ ២០១៨ កន្លងទៅ និងសម្រេចរួចរាល់នាចុងឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

 

F6c7489d 541a 4f50 9706 F6af651d0e6a

 

២. ស្ពានអាកាសមរតកតេជោ

 

ស្ពានអាសកម្ពស់ ២ ជាន់ដំបូងគេនៅកម្ពុជានេះ និងសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ខាងមុខនេះផងដែរ។ ដោយការសម្ពោធនេះធ្វើឡើងក្រោយអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រម្ពុជាដូចគ្នា។ នេះបើយោងតាមការបញ្ជាក់ពីប្រភពរដ្ឋបាលរាជធានីភ្នំពេញ។

 

សូមជម្រាបថា គម្រោងស្ពានអាកាសមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ស្ពានអាកាសនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណាយថវិកាប្រមាណ ៣៦ លានដុល្លារ។

 

នៅពេលដាក់ឲ្យដំណើរការ ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផងដែរ៕

 

C46eb716 980a 471f 8d87 98208116ad11

01d66043 2bfa 489d 9852 8bdaffc6c7ff

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia