ធនាគារ វីង ចុះជ្រើសរើសយុវជនចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ
Toeuy HongMARCH 22 202544 views

ធនាគារ វីង (ខេមបូឌា) ម.ក នឹងធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង និងបន្ទាយមានជ័យនាសប្តាហ៍ក្រោយក្នុងយុទ្ធនាការជ្រើសរើសយុវជនដោយផ្ទាល់សម្រាប់ការចូលរួមកម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការរបស់ខ្លួន ដែលផ្តល់ឱកាសយ៉ាងពិសេស​ទៅដល់យុវជនសម្រេចសក្តានុពលលេញតាមរយៈចំណេះដឹងអនុវត្តជាក់ស្តែង  និងជំនាញចាំបាច់នានាដើម្បីតម្រង់ទិសអាជីពការងាររបស់ពួកគេ។

Wing

កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាលល័យចំនួន២ក្នុងខេត្តបាត់ដំបងរួមមាន៖ សាកលវិទ្យាល័យជាតិបាត់ដំបង និង​សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ ក្រុមការងារធនាគារ វីង នឹងបន្តដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៥ ដែលនឹងរៀបចំនៅសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យជាតិមានជ័យ។ បេសកកម្មរយៈពេល៤ថ្ងៃនេះ នឹងអនុញ្ញតឲ្យសិស្សដែលប្រលងជាប់បាក់ឌុប ឬកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ  អាចជួបសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមការងារនាយកដ្ឋានធនធានមនុស្សរបស់ធនាគារ វីង សម្រាប់ការចូលរួម កម្មសិក្សារយៈពេល៦ខែ ក្នុងមុខតំណែងជាង៤០០កន្លែង។

Wing1

បេក្ខជនទាំងអស់ ត្រូវបានលើកទឹកចិត្តសម្រាប់ការត្រៀមខ្លួនឱ្យបានរួចរាល់ទុកជាមុន  ក៏ដូចជាស្វែងយល់ពីតួនាទី និងមុខតំណែងដែលខ្លួនចាប់អារម្មណ៌​ ហើយរៀបចំខ្លួនឱ្យបានរៀបរយសម្រាប់ពេលសំភាសន៍។

កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការរបស់ធនាគារ វីង ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតដល់សិក្ខាកាមទទួលបាននូវការបណ្តុះបណ្តាលយ៉ាងទូលំទូលាយទាំងជំនាញទន់ និងជំនាញបច្ចេកទេសនានាសម្រាប់ការចូលរួមបំពេញតួនាទីជាច្រើនមុខដំណែងផ្សេងៗគ្នានៅក្នុងធនាគារ វីងដែលរួមមាន៖ បុគ្គលិកផ្នែកប្រឹក្សាសេវាធនាគារ បុគ្គលិកប្រតិបត្តិការនៅតាមសាខា បេឡាករ មន្ត្រីផ្នែកសេវាកម្មអតិថិជន មន្ត្រីប្រឹក្សាសេវាកម្មអតិថិជន និងមន្ត្រីផ្នែកវិភាគទិន្នន័យ ជាដើម។

លើសពីឱកាសហាត់ការងារ ធនាគារ វីង ក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ ប្រាក់លើកទឹកចិត្តសម្រាប់ការធ្វើដំណើរកញ្ចប់ធានារ៉ាប់រងរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីធានាថាសិក្ខាកាមទាំងអស់អាចផ្តោតលើការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់ពួកគេទាំងស្រុង។ លើសពីនេះ ធនាគារ​ វីង នឹងសិក្សាពីលទ្ធភាពផ្តល់កម្ចីសម្រាប់សិក្ខាកាម ដែលបន្តការិសក្សានៅតាមសាកលវិទ្យាល័យ និងកម្ចីសម្រាប់ការទិញម៉ូតូ ដែលជាផ្នែកមួយនៃការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។

Wing3

កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការនេះ មិនត្រឹមតែផ្តល់នូវបទពិសោធន៍ និងការបណ្តុះបណ្តាលដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវជំនួយផ្នែកហិរញ្ញវត្ថុដែលចាំបាច់ដើម្បីជួយអ្នកហាត់ការមានតុល្យភាពរវាងការងារ និងការសិក្សា។ សម្រាប់ព័ត៌មានបន្ថែម សូមស្កេន QR Code ខាងក្រោម ឬទាក់ទងក្រុមការងារនៃនាយកដ្ឋានធនធានមនុស្សរបស់ធនាគារ វីង តាមរយៈទូរសព្ទលេខ​ ០៧៨ ៧០៩ ៦០៦។ សម្រាប់បច្ចុប្បន្នភាពជាបន្តបន្ទាប់របស់កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការរបស់ធនាគារ វីង សូមតាមដានទំព័រ ហ្វេសប៊ុកផ្លូវការ និងឆានែលតេលេក្រាម របស់ Wingers Life and Careers៕

ស្កែនទីនេះដើម្បីដាក់ពាក្យ និងសាកសួរព័ត៌មានផ្សេងៗ

Sc

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia